ឯកសារព័ត៌មាន
ឯកសារព័ត៌មាននេះ មានគោលបំណងផ្ដល់ជូនមន្រ្តីរដ្ឋាភិបាលនៃបណ្ដារដ្ឋសមាជិកអាស៊ាន ដែលមានតួនាទីជាចំណុចទំនាក់ទំនងថ្នាក់ជាតិ ឬមន្រ្តីបង្គោលក្នុងគោលបំណងនៃកិច្ចការដំណោះស្រាយអាស៊ានសម្រាប់ការវិនិយោគ សេវាកម្ម និងពាណិជ្ជកម្ម ឬហៅកាត់ថា “ASSIST” ក៏ដូចជាផ្ដល់ជូនតំណាងក្រុមហ៊ុនអាជីវកម្ម និងវិស័យឯកជន នូវកម្រងឯកសារបណ្ដុះបណ្ដាលសម្រាប់ធ្វើការបណ្ដុះបណ្ដាលដល់អ្នកប្រើប្រាស់ ASSIST អំពីរបៀបប្រើប្រាស់ ASSIST ដើម្បីដាក់ពាក្យបណ្ដឹង ឬទំនាក់ទំនងជាមួយរដ្ឋាភិបាលអាស៊ានពាក់ព័ន្ធនឹងបញ្ហាពាណិជ្ជកម្មឆ្លងកាត់ព្រំដែនក្នុងតំបន់អាស៊ានផងដែរ។
ASSIST មានគោលបំណងផ្ដល់ជាមធ្យោបាយសាមញ្ញសម្រាប់វិស័យឯកជនអាស៊ាននៅក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងវិធានការមិនមែនពន្ធគយ របាំងមិនមែនពន្ធគយ ឧបសគ្គ ឬបញ្ហាពាណិជ្ជកម្មដែលអាចរារាំងការធ្វើពាណិជ្ជកម្មទំនិញ ឬសេវាក្នុងតំបន់ តាមរយៈការលើកឡើងអំពីបញ្ហា ឬកង្វល់នានាដែលយន្តការសមាហរណកម្ម អាចនឹងអនុវត្តមិនបានពេញលេញ ឬនៅក្នុងស្មារតីនៃកិច្ចព្រមព្រៀងតំបន់ពិសេសនៅកម្រិតថ្នាក់ជាតិ។ បច្ចុប្បន្ន ASSIST អនុញ្ញាតឱ្យមានតែពាក្យបណ្ដឹងពាក់ព័ន្ធនឹងពាណិជ្ជកម្មទំនិញឆ្លងកាត់ព្រំដែនក្នុងតំបន់អាស៊ាន និងពាណិជ្ជកម្មសេវាដែលពាក់ព័ន្ធនឹងការអនុវត្តកិច្ចព្រមព្រៀងសេដ្ឋកិច្ចអាស៊ាន និងនៅក្នុងក្របខ័ណ្ឌសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) តែប៉ុណ្ណោះ។
ឯកសារព័ត៌មាននេះត្រូវបានរៀបចំឡើងតាមរយៈកិច្ចគាំទ្រសមាហរណកម្មតំបន់អាស៊ានពីគម្រោង (ARISE) Plus សហភាពអឺរ៉ុប ដែលជាគម្រោងផ្ដល់មូលនិធិដោយសហភាពអឺរ៉ុបដើម្បីគាំទ្រតំបន់អាស៊ាននៅក្នុងការធ្វើការសម្របសម្រួលពាណិជ្ជកម្ម និងសមាហរណកម្មសេដ្ឋកិច្ច។ ឯកសារ ព័ត៌មាននេះ ត្រូវបានរៀបចំទៅតាមសំណើរបស់កិច្ចប្រជុំមន្រ្តីសេដ្ឋកិច្ចជាន់ខ្ពស់អាស៊ាន (SEOM) និងគណៈកម្មាធិការពិគ្រោះយោបល់សម្របសម្រួលពាណិជ្ជកម្មអាស៊ាន (ATF-JCC)។
ឯកសារ
2. សៀវភៅណែនាំអ្នកប្រើប្រាស់ ASSIST - សម្រាប់វិស័យឯកជន គឺជាសៀវភៅណែនាំដែលផ្ដល់គោលការណ៍ណែនាំ និងនីតិវិធីសម្រាប់វិស័យឯកជនអាស៊ាន ឬ “សហគ្រាសអាស៊ាន” នៃយន្តការពិគ្រោះយោបល់ឥតគិតថ្លៃ តាមអ៊ីនធឺណិត និងមិនភ្ជាប់កាតព្វកិច្ច “ASSIST”។
3. មេរៀន ASSIST – ដើម្បីឱ្យអ្នកប្រើប្រាស់អាចស្វែងយល់អំពីយន្តការ ASSIST បាន មេរៀននេះត្រូវបានបែងចែកជាប្រាំជំហាន ដោយផ្អែកលើករណីសិក្សាសម្មតិកម្មមានផ្ដល់ជូននៅក្នុងសៀវភៅណែនាំសម្រាប់អ្នកប្រើប្រាស់ ASSIST។ មេរៀននេះមានគោលបំណងជួយឱ្យអ្នកប្រើប្រាស់យល់ដឹងកាន់តែច្បាស់លាស់អំពីដំណើរការ ASSIST និងតួនាទីរបស់វិស័យផ្សេងៗ។ មេរៀននេះក៏អាចទាញយកបានពីគេហទំព័ររបស់ ASSIST ផងដែរ៖ https://assist.asean.org។
4. ឯកសារព័ត៌មាន ASSIST (ឯកសារពេញលេញ)