សំណួរសួរញឹកញាប់អំពី ASSIST
1.2 ហេតុអ្វីបានជាបច្ចុប្បន្ន ASSIST មានសម្រាប់តែបណ្ដឹងដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មទំនិញ និង សេវាកម្មឆ្លងដែននៅក្នុងអាស៊ាន? តើ ASSIST នឹងត្រូវពង្រីកដល់បញ្ហាវិនិយោគបានដែរឬទេ?
1.3 តើការនិយាយថា ASSIST មិនភ្ជាប់កាតព្វកិច្ចមានន័យថាដូចម្ដេច?
1.4 ហេតុអ្វីបានជា ASSIST មានលក្ខណៈជាការពិគ្រោះយោបល់?
1.5 តើព័ត៌មានប្រភេទអ្វីខ្លះដែលនឹងដាក់នៅលើទំព័រសាធារណៈនៃវែបសាយត៍របស់ ASSIST?
1.6 តើបណ្ដឹងនឹងនៅតែជាការណ៍សម្ងាត់? តើនរណាខ្លះមានសិទ្ធិចូលមើលព័ត៌មានដែលផ្ដល់ជូនដោយដើមបណ្ដឹងនៅក្នុងបណ្ដឹងរបស់ខ្លួន ឬដោយរដ្ឋាភិបាលអាស៊ានជាផ្នែកមួយនៃដំណោះស្រាយដែលកំពុងស្នើឡើង?
1.7 តើព័ត៌មានណាមួយដែលកំពុងធ្វើការផ្លាស់ប្ដូរតាមរយៈ ASSIST អាចប្រើប្រាស់នៅពេលក្រោយនៅក្នុងតុលាការសម្រាប់គោលបំណងដោះស្រាយវិវាទក្នុងប្រទេស ឬដំណោះស្រាយវិវាទអន្តរជាតិ (អង្គការពាណិជ្ជកម្មពិភពលោក និង/ឬ អាស៊ាន) ដែរឬទេ?
2.2 តើ ASSIST អាចប្រើប្រាស់ដើម្បីដាក់ពាក្យបណ្ដឹងប្រឆាំងនឹងរដ្ឋាភិបាលក្រៅប្រទេសនៅពីអាស៊ានបានដែរឬទេ (ឧទាហរណ៍ អូស្រ្តាលី ចិន អឺរ៉ុប ជប៉ុន កូរ៉េ អាមេរិក។ល។)? 2.3 តើដើមបណ្ដឹងអាចដាក់ពាក្យបណ្ដឹងពាក់ព័ន្ធនឹងវិធានការដែលកំពុងដោះស្រាយនៅក្នុងតុលាការជាតិស្របតាមនីតិវិធីច្បាប់ក្នុងស្រុក ឬដែលជាកម្មវត្ថុនៃដំណើរការមជ្ឈត្តការកំពុងបន្ត ឬដែលត្រូវបានទទួលយកដោយរដ្ឋាភិបាលរបស់ខ្លួននៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក ឬអាស៊ាននៅក្រោម
យន្តការដោះស្រាយវិវាទនីមួយៗដែរឬទេ?
3.3 ប្រសិនបើពាក្យបណ្ដឹងគឺជារបស់អង្គភាពខ្នាតតូចបំផុត ខ្នាតតូច ឬខ្នាតមធ្យម (MSME) តើមធ្យោបាយណាដែលប្រសើរជាងគេក្នុងការស្វែងរកការគាំទ្រនៅពេលដាក់ពាក្យបណ្ដឹងលើ ASSIST?
3.4 តើធ្វើដូចម្ដេចទើបដើមបណ្ដឹងអាចដឹងប្រាកដថា បញ្ហាដែលប៉ះពាល់សកម្មភាពអាជីវកម្មរបស់ខ្លួនស្ថិតនៅក្នុងវិសាលភាពនៃ ASSIST? 3.5 ហេតុអ្វីបានជាចាំបាច់ត្រូវកសាងសំណុំរឿងឱ្យល្អិតល្អន់ និងមានភ័ស្តុតាងច្បាស់លាស់/មានទឡ្ហីករណ៍គ្រប់គ្រាន់នៅមុនពេលដាក់ពាក្យបណ្ដឹងលើ ASSIST?
4. ការដាក់ពាក្យបណ្ដឹង
4.2 តើដើមបណ្ដឹងត្រូវបំពេញទម្រង់ពាក្យបណ្ដឹងតាមអនឡាញ និងចុះឈ្មោះនៅរៀងរាល់ពេលដែលខ្លួនចង់ដាក់ពាក្យបណ្ដឹង ឬថាតើដើមបណ្ដឹងអាចដាក់ពាក្យបណ្ដឹងច្រើននៅលើទម្រង់តែមួយដែរឬទេ?
4.3 តើដើមបណ្ដឹងត្រូវចុះបញ្ជីជាសហគ្រាសអាស៊ាននៅក្នុងបញ្ជីកណ្ដាលមួយចំនួនដែរឬទេ?
4.4 តើសហគ្រាសអាស៊ាន (ឧទាហរណ៍ ក្រុមហ៊ុន ឬសមាគមពាណិជ្ជកម្ម) ដែលបានចុះបញ្ជីស្របច្បាប់នៅក្នុងរដ្ឋសមាជិកអាស៊ានណាមួយក្នុងចំណោមរដ្ឋសមាជិកអាស៊ានទាំង ១០ មានន័យយ៉ាងដូចម្ដេច?
4.5 ប្រសិនបើដើមបណ្ដឹងគឺជាការិយាល័យអាស៊ានដែលបានចុះបញ្ជីស្របច្បាប់ (ឧទាហរណ៍ សាខា ក្រុមហ៊ុនបុត្រសម្ព័ន្ធ ការិយាល័យតំណាង រោងចក្រ មជ្ឈមណ្ឌលចែកចាយ ។ល។) នៃសាជីវកម្មពហុជាតិពីប្រទេសក្រៅពីអាស៊ាន តើពាក្យបណ្ដឹងអាចនឹងត្រូវដាក់ដោយ “ការិយាល័យកណ្ដាល” របស់ដើមបណ្ដឹងដែលស្ថិតនៅក្នុងប្រទេសមិនមែនអាស៊ានដែរឬទេ?
4.6 តើអ្នកពិគ្រោះយោបល់ មេធាវី ឬទីប្រឹក្សាអាចដាក់ពាក្យបណ្ដឹងតាងនាម សហគ្រាសអាស៊ានដែរឬទេ? ប្រសិនបើអាច តើគួរផ្ដល់លេខចុះបញ្ជីពាណិជ្ជកម្ម ឬភ័ស្តុតាងនៃការចុះបញ្ជីណាមួយ?
4.7. តើរូបវ័ន្តបុគ្គលអាចដាក់ពាក្យបណ្ដឹងលើ ASSIST ដែរឬទេ?
4.8. តើដើមបណ្ដឹងអាចដាក់ពាក្យបណ្ដឹងជាលក្ខណៈអនាមិកដោយពុំចាំបាច់ប្រើប្រាស់ឈ្មោះក្រុមហ៊ុនរបស់ខ្លួនដែរឬទេ? ប្រសិនបើអាច តើមានវិធីសាស្រ្តផ្សេងដើម្បីដាក់ពាក្យបណ្ដឹងបែបនេះដែរឬទេ?
4.9 ហេតុអ្វី/ពេលណាដែលដើមបណ្ដឹងម្នាក់ ឬដើមបណ្ដឹងច្រើនគួរពិចារណាដាក់ពាក្យបណ្ដឹងតាមរយៈសមាគមពាណិជ្ជកម្ម ឬសភាពាណិជ្ជកម្ម ក្រុមប្រឹក្សាធុរកិច្ច ឬសហព័ន្ធធុរកិច្ចអាស៊ានដែលបានចុះបញ្ជីស្របច្បាប់?
4.10 តើដើមបណ្ដឹងអាចអាប់ឡូតឯកសារណាមួយ (ឧទាហរណ៍ ច្បាប់ លិខិតឆ្លើយឆ្លងជាមួយអាជ្ញាធរ អាជ្ញាប័ណ្ណ ភ័ស្តុតាងរូបភាព អនុស្សារណៈផ្លូវច្បាប់។ល។) នៅពេលដាក់ពាក្យបណ្ដឹងរបស់ខ្លួនដែរឬទេ?
4.11 តើពាក្យបណ្ដឹងព្រាងអាចរក្សាទុកនៅលើគេហទំព័ររបស់ ASSIST (ដូចជា ទម្រង់ពាក្យបណ្ដឹងតាមអនឡាញ) សម្រាប់បំពេញនៅពេលក្រោយបានដែរឬទេ?
4.12 តើពាក្យបណ្ដឹងតែមួយអាចដាក់ប្ដឹងរដ្ឋសមាជិកអាស៊ានច្រើនដែរឬទេ ប្រសិនបើបញ្ហាពាណិជ្ជកម្មត្រូវបានជួបប្រទះនៅក្នុងប្រទេសជាច្រើន?
4.13 តើដើមបណ្ដឹងត្រូវផ្ញើអ៊ីមែលពាក្យបណ្ដឹងរបស់ខ្លួនទៅកាន់តួអង្គផ្សេងៗទៀតនៅក្រោម ASSIST ដែរឬទេ?4.14 តើពាក្យបណ្ដឹងអាចដាក់ជាភាសាណាមួយក្រៅពីភាសាអង់គ្លេសដែរឬទេ? ប្រសិនបើមិនអាច តើយ៉ាងហោចណាស់អាចដាក់ព័ត៌មានអង្គហេតុ និងព័ត៌មានផ្លូវច្បាប់ជាឯកសារសំអាងមួយចំនួន (ដូចជា ភ័ស្តុតាងនៃការចុះបញ្ជីក្រុមហ៊ុន ឬឯកសារច្បាប់ជាតិ) ជាភាសារបស់ដើមបណ្ដឹង ឬរបស់ប្រទេសដែលបញ្ហាពាណិជ្ជកម្មកំពុងកើតឡើងដែរឬទេ?
5. នៅពេលពាក្យបណ្ដឹងត្រូវបានដាក់
5.3 តើរដ្ឋបាលកណ្ដាល ឬចំណុចទំនាក់ទំនងនៅក្នុងប្រទេសគោលដៅអាចស្នើសុំព័ត៌មានបន្ថែមពីដើមបណ្ដឹង (សហគ្រាសអាស៊ាន) ដែរឬទេ?
5.4 តើដើមបណ្ដឹងអាចស្ម័គ្រចិត្តផ្ដល់ព័ត៌មានបន្ថែមបន្ទាប់ពីបានដាក់ពាក្យបណ្ដឹងរបស់ខ្លួនដែរឬទេ? ប្រសិនបើអាច តើធ្វើតាមនីតិវិធីណាមួយ?
5.5 តើពាក្យបណ្ដឹងអាចដកវិញបន្ទាប់ពីដើមបណ្ដឹងបានដាក់ប្ដឹងរួចហើយ? ប្រសិនបើអាច តើធ្វើឡើងតាមនីតិវិធីណាមួយ?
5.6 តើសហគ្រាសអាស៊ានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយចំណុចទំនាក់ទំនងនៅក្នុងប្រទេសគោលដៅ ឬជាមួយអាជ្ញាធរទទួលខុសត្រូវដែរឬទេ?
5.7 ៥.៧ តើចំណុចទំនាក់ទំនងនៅក្នុងប្រទេសគោលដៅអាចស្នើសុំពន្យាររយៈពេលអតិបរមា ២០ ថ្ងៃបានប៉ុន្មានដង?5.8 តើដើមបណ្ដឹងគួរធ្វើដូចម្ដេចប្រសិនបើខ្លួនមិនទទួលបានចម្លើយពី ASSIST វិញនៅក្នុងរយៈពេលពី ៣០ ទៅ ៥០ ថ្ងៃធ្វើការ (ដូចជា ៦-១០ សប្ដាហ៍ប្រតិទិន) គិតចាប់ពីថ្ងៃដែលចំណុចទំនាក់ទំនងនៅក្នុងប្រទេសគោលដៅបានទទួលយកពាក្យបណ្ដឹង?
6.2 តើដើមបណ្ដឹងអាចធ្វើអ្វីខ្លះប្រសិនបើខ្លួនមិនពេញចិត្តនឹងដំណោះស្រាយចំពោះបណ្ដឹងរបស់ខ្លួន?
6.3. តើដើមបណ្ដឹងអាចដាក់ពាក្យបណ្ដឹងទាស់នឹងដំណើរការដែលពុំបានផ្ដល់ដំណោះស្រាយ ឬដំណើរការដែលខ្លួនពុំពេញចិត្តដែរឬទេ?6.4 តើដើមបណ្ដឹងអាចដាក់ពាក្យបណ្ដឹងដដែលម្ដងទៀតដែរឬទេប្រសិនបើខ្លួនមិនបានទទួលចម្លើយ ឬខ្លួនបានទទួលដំណោះស្រាយដែលខ្លួនគិតថា ពុំសមស្រប?
1. សំណួរទូទៅអំពី ASSIST
1.1 តើការប្រើប្រាស់ ASSIST មានគិតថ្លៃសេវាកម្ម ឬថ្លៃឈ្នួលអ្វីដែរឬទេ?
អត់ទេ អ្នកអាចប្រើប្រាស់ ASSIST ដោយឥតគិតថ្លៃ។ ពុំមានការគិតថ្លៃសេវាកម្ម ឬការចំណាយចុះឈ្មោះ ឬដាក់បញ្ជូនឯកសារនោះឡើយ។
1.2 ហេតុអ្វីបានជាបច្ចុប្បន្ន ASSIST មានសម្រាប់តែបណ្ដឹងដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មទំនិញ និងសេវាកម្មឆ្លងដែននៅក្នុងអាស៊ាន? តើ ASSIST នឹងត្រូវពង្រីកដល់បញ្ហាវិនិយោគបានដែរឬទេ?
ASSIST បានដាក់ឱ្យប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហានានាដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មទំនិញចាប់តាំងពីខែសីហា ឆ្នាំ២០១៦ មកម៉្លេះ និងសម្រាប់បញ្ហានានាដែលកើតឡើងពាក់ព័ន្ធនឹងពាណិជ្ជកម្មសេវាកម្មឆ្លងកាត់ព្រំដែនក្នុងតំបន់អាស៊ានចាប់តាំងពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩។ ASSIST អាចនឹងត្រូវពង្រីកវិសាលភាពទៅដល់បញ្ហាវិនិយោគនៅក្នុងឆ្នាំ២០២០។
1.3 តើការនិយាយថា ASSIST មិនភ្ជាប់កាតព្វកិច្ចមានន័យថាដូចម្ដេច?
ការមិនភ្ជាប់កាតព្វកិច្ចមានន័យថា រដ្ឋសមាជិកអាស៊ានអាចសម្រេចចិត្តមិនទទួលយកពាក្យបណ្ដឹង ឬផ្ដល់ដំណោះស្រាយនៅពេលបណ្ដឹងត្រូវបានដាក់បញ្ជូនទៅក្នុងប្រព័ន្ធ ASSIST។ ទោះបីជា ASSIST មិនភ្ជាប់ កាតព្វកិច្ចក៏ដោយ ប៉ុន្តែរដ្ឋសមាជិកអាស៊ានត្រូវខិតខំដោះស្រាយបណ្ដឹងនោះឱ្យអស់ពីលទ្ធភាព។
1.4. ហេតុអ្វីបានជា ASSIST មានលក្ខណៈជាការពិគ្រោះយោបល់?
ASSIST ពុំមែនជាប្រព័ន្ធតុលាការដែលបើកដំណើរការនៅមុនតុលាការជាតិ ឬអន្តរជាតិឡើយ ហើយក៏ពុំស្ថិតក្រោមការគ្រប់គ្រង ឬការសម្រេចចិត្តរបស់ចៅក្រមឯករាជ្យ អាជ្ញាកណ្ដាល អ្នកសម្រុះម្រួល ក្រុមប្រឹក្សាជំនាញការ ឬអង្គភាពកាត់សេចក្ដីទីបីណាមួយដែរ។ ASSIST បើកដំណើរការតាមរយៈការពិគ្រោះយោបល់តាមអនឡាញដោយផ្ទាល់តាមរយៈកម្មវិធីសូហ្វវែរ ASSIST រវាងសហគ្រាសមានមូលដ្ឋានក្នុងអាស៊ាន (ក្រុមហ៊ុន ឬសមាគមពាណិជ្ជកម្ម / សភាពាណិជ្ជកម្ម) និងរដ្ឋាភិបាលអាស៊ាន។
1.5. តើព័ត៌មានប្រភេទអ្វីខ្លះដែលនឹងដាក់នៅលើទំព័រសាធារណៈនៃវែបសាយត៍របស់ ASSIST?
មួយរយៈពេលក្រោយមក វេទិកាសាធារណៈនឹងផ្ដល់ព័ត៌មានដែលអាចមានប្រយោជន៍សម្រាប់សហគ្រាសអាស៊ានដែលកំពុងស្វែងរកដំណោះស្រាយពាណិជ្ជកម្មខណៈកំពុងធ្វើអាជីវកម្មនៅក្នុងតំបន់។ ព័ត៌មាននឹងរួមបញ្ចូលនូវសាច់រឿងប្រវត្តិជោគជ័យ ករណីសិក្សា និងការណែនាំមួយចំនួនដើម្បីជួយក្រុមហ៊ុនអាជីវកម្មឱ្យយល់ដឹងកាន់តែច្បាស់អំពីកិច្ចព្រមព្រៀងអាស៊ាន។ វេទិកាក៏នឹងលើកទឹកចិត្តដល់ក្រុមហ៊ុនអាជីវកម្មឱ្យធ្វើការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន និងមេរៀនជោគជ័យនៅក្នុងការស្វែងរកដំណោះស្រាយនៅក្នុង
អាស៊ានផងដែរ។ ពុំមានព័ត៌មានសម្ងាត់ណាមួយត្រូវបានដាក់នៅលើវេទិកាឡើយ។
1.6. តើពាក្យបណ្ដឹងនៅតែត្រូវរក្សាជាការសម្ងាត់? នរណាខ្លះដែលអាចចូលមើលព័ត៌មានដែលបានផ្ដល់ដោយដើមបណ្ដឹងនៅក្នុងពាក្យបណ្ដឹងរបស់ខ្លួន ឬដោយរដ្ឋាភិបាលអាស៊ានជាផ្នែកមួយនៃដំណោះស្រាយដែលត្រូវបានស្នើឡើង?
ការរក្សាការសម្ងាត់មានសារៈសំខាន់បំផុត ហើយមានតែដើមបណ្ដឹង រដ្ឋសមាជិកអាស៊ានដែលពាក់ព័ន្ធដោយផ្ទាល់ និងលេខាធិការដ្ឋានអាស៊ានប៉ុណ្ណោះដែលមានសិទ្ធិចូលមើលពាក្យបណ្ដឹងជាក់ស្ដែង និងដំណោះស្រាយដែលបានស្នើឡើង។ (សូមមើលសេចក្ដីប្រកាសមិនទទួលខុសត្រូវនៅលើវែបសាយត៍របស់ ASSIST អំពីបញ្ហានេះ។
1.7. តើព័ត៌មានណាមួយដែលកំពុងធ្វើការផ្លាស់ប្ដូរតាមរយៈ ASSIST អាចប្រើប្រាស់នៅពេលក្រោយនៅក្នុងតុលាការសម្រាប់គោលបំណងដោះស្រាយវិវាទក្នុងប្រទេស ឬដំណោះស្រាយវិវាទអន្តរជាតិ (អង្គការពាណិជ្ជកម្មពិភពលោក និង/ឬ អាស៊ាន) ដែរឬទេ?អត់ទេ សេចក្ដីប្រកាសមិនទទួលខុសត្រូវរបស់ ASSIST (សូមមើលតំណភ្ជាប់នៅជើងគេហទំព័រទាំងអស់របស់ ASSIST) បានបញ្ជាក់អំពីចំណុចនេះច្បាស់ណាស់។ ពុំមានព័ត៌មាន ឬសេចក្ដីថ្លែងណាមួយរបស់ដើមបណ្ដឹង ឬរបស់រដ្ឋសមាជិកអាស៊ាននៅក្នុងដំណើរការ ASSIST អាចប្រើប្រាស់នៅក្នុងដំណើការដោះស្រាយទំនាស់ជាតិ ឬអន្តរជាតិបានឡើយ។ បើទោះបីមិនអាចអនុវត្តនៅក្នុងតុលាការក៏ដោយ ដំណោះស្រាយដែលបានស្នើឡើងអាចមានតម្លៃជាក់លាក់នៅក្នុងបរិបទស្រដៀងគ្នានៃបណ្ដឹងទាំងនេះនៅចំពោះអាជ្ញាធររដ្ឋបាល (ដូចជា មន្រ្តីគយ មន្រ្តីពាណិជ្ជកម្ម អាជ្ញាធរចេញអាជ្ញាប័ណ្ណនាំចូល អង្គភាពវាយតម្លៃភាពអនុវត្តតាម។ល។) របស់រដ្ឋសមាជិកអាស៊ានដែលបានដាក់ស្នើនូវដំណោះស្រាយ។
2. វិសាលភាពនៃ ASSIST
2.1 តើសហគ្រាសអាស៊ានអាចដាក់ពាក្យបណ្ដឹងប្រឆាំងនឹងរដ្ឋាភិបាលនៃប្រទេសខ្លួនឯងបានដែរឬទេ?
អត់ទេ ASSIST គឺប្រើប្រាស់សម្រាប់តែដោះស្រាយបញ្ហាពាណិជ្ជកម្មឆ្លងកាត់ព្រំដែននៅក្នុងអាស៊ានរវាងសហគ្រាសអាស៊ានដែលបានចុះបញ្ជីស្របច្បាប់នៅក្នុងរដ្ឋសមាជិកអាស៊ាន និងរដ្ឋាភិបាលនៃរដ្ឋសមាជិកអាស៊ានណាមួយក្នុងចំណោមរដ្ឋសមាជិកអាស៊ានទាំងប្រាំបួនផ្សេងទៀតតែប៉ុណ្ណោះ។ បញ្ហាក្នុងស្រុកសុទ្ធសាធពាក់ព័ន្ធនឹងរដ្ឋាភិបាលប្រចាំប្រទេសនៃសហគ្រាសដាក់ពាក្យបណ្ដឹងមិនអាចបញ្ជូនតាមរយៈ ASSIST ឡើយ។ ក្នុងករណីដែលអ្នកផ្ដល់សេវាកម្មដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុមេដែលមានមូលដ្ឋាននៅក្នុងរដ្ឋសមាជិកអាស៊ាន A ប៉ុន្តែផ្ដល់សេវាកម្មរបស់ខ្លួននៅក្នុងរដ្ឋសមាជិកអាស៊ាន B ចង់ដាក់ពាក្យបណ្ដឹងរដ្ឋសមាជិកអាស៊ាន B នោះគឺក្រុមហ៊ុនមេនៅក្នុងរដ្ឋសមាជិកអាស៊ាន A ដែលគួរដាក់ពាក្យបណ្ដឹងលើ ASSIST។ ទោះបីយ៉ាងណា សំណុំរឿងក៏អាចដាក់ “ជាលក្ខណៈអនាមិក” ដោយសមាគមពាណិជ្ជកម្មដែលមានមូលដ្ឋាននៅក្នុងអាស៊ាន សភាពាណិជ្ជកម្ម ក្រុមប្រឹក្សាធុរកិច្ច សហព័ន្ធធុរកិច្ច មេធាវីដែលបានចុះបញ្ជី ឬការិយាល័យមេធាវីដែលបានចុះបញ្ជីតាងនាមឱ្យដើមបណ្ដឹងពិតប្រាកដបានផងដែរ។
2.2 តើ ASSIST អាចប្រើប្រាស់ដើម្បីដាក់ពាក្យបណ្ដឹងប្រឆាំងនឹងរដ្ឋាភិបាលក្រៅប្រទេសនៅពីអាស៊ានបានដែរឬទេ (ឧទាហរណ៍ អូស្រ្តាលី ចិន អឺរ៉ុប ជប៉ុន កូរ៉េ អាមេរិក។ល។)?
អត់ទេ ASSIST គឺសម្រាប់តែដោះស្រាយបញ្ហាពាណិជ្ជកម្មឆ្លងកាត់ព្រំដែននៅក្នុងអាស៊ានរវាងសហគ្រាសអាស៊ានដែលបានចុះបញ្ជីស្របច្បាប់នៅក្នុងរដ្ឋសមាជិកអាស៊ាន និងរដ្ឋាភិបាលនៃរដ្ឋសមាជិកអាស៊ានណាមួយក្នុងចំណោមរដ្ឋសមាជិកអាស៊ានទាំងប្រាំបួនផ្សេងទៀតតែប៉ុណ្ណោះ។
2.3 តើដើមបណ្ដឹងអាចដាក់ពាក្យបណ្ដឹងពាក់ព័ន្ធនឹងវិធានការដែលកំពុងដោះស្រាយនៅក្នុងតុលាការជាតិស្របតាមនីតិវិធីច្បាប់ក្នុងស្រុក ឬដែលជាកម្មវត្ថុនៃដំណើរការមជ្ឈត្តការកំពុងបន្ត ឬដែលត្រូវបានទទួលយកដោយរដ្ឋាភិបាលរបស់ខ្លួននៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក ឬអាស៊ាននៅក្រោមយន្តការដោះស្រាយវិវាទនីមួយៗដែរឬទេ?
អត់ទេ ប្រសិនបើពាក្យបណ្ដឹងត្រូវបានដាក់នៅក្រោមកាលៈទេសៈទាំងនេះ នោះលេខាធិការដ្ឋានអាស៊ាន ឬ ប្រទេសគោលដៅនឹងច្រានចោលពាក្យបណ្ដឹងនោះដោយចាត់ទុកថាមិនស្របតាមនីតិវិធី។
3. មុនដាក់ពាក្យបណ្ដឹង
3.1 នៅពេលមុនដាក់ពាក្យបណ្ដឹងតាម ASSIST តើចាំបាច់ត្រូវសុំការអនុញ្ញាត ឬការគាំទ្រពីរដ្ឋាភិបាល អាស៊ានដែលដើមបណ្ដឹងបានចុះបញ្ជីតាមផ្លូវច្បាប់ដែរឬទេ?
អត់ទេ មិនចាំបាច់ឡើយ ASSIST គឺផ្ដល់ជូនសម្រាប់ប្រើប្រាស់ដោយផ្ទាល់ដោយសហគ្រាសអាស៊ាន ហើយពុំចាំបាច់ស្នើសុំការអនុញ្ញាតពីរដ្ឋាភិបាលនៃប្រទេសដើមឡើយ។ ពោលគឺ ដើមបណ្ដឹងត្រូវបានលើកទឹកចិត្តឱ្យស្វែងរកមតិយោបល់ និងជំនួយដែលអាចមានពីរដ្ឋាភិបាលនៃប្រទេសដើមនៅមុនពេលដាក់ពាក្យបណ្ដឹងតាមរយៈ ASSIST។
3.2. ប្រសិនបើដើមបណ្ដឹងមិនមានការយល់ដឹងពេញលេញអំពីកិច្ចព្រមព្រៀងអាស៊ានពាក់ព័ន្ធ ឬត្រូវការការប្រឹក្សាយោបល់នៅមុនពេលដាក់ពាក្យបណ្ដឹង តើមានធនធានណាខ្លះដែលអាចស្នើសុំការប្រឹក្សាយោបល់ ឬការណែនាំ?
ដើមបណ្ដឹងអាចស្វែងរកមតិយោបល់ និងជំនួយដែលអាចមានពីរដ្ឋាភិបាលនៃប្រទេសដើមនៅមុនពេលដាក់ពាក្យបណ្ដឹងតាមរយៈ ASSIST។ ដើមបណ្ដឹងក៏អាចស្វែងរកការណែនាំ និងជំនួយពីអ្នកពិគ្រោះយោបល់ឯករាជ្យ មេធាវី ការិយាល័យមេធាវី សភាពាណិជ្ជកម្ម ក្រុមប្រឹក្សាធុរកិច្ច សហព័ន្ធធុរកិច្ច សមាគមពាណិជ្ជកម្ម ឬពី គ្រឹះស្ថានសិក្សាផងដែរ។ គួរស្នើសុំការណែនាំ និងជំនួយពីតួអង្គទាំងនេះនៅពេលដែលដើមបណ្ដឹងគឺជាសហគ្រាសដែលអាចមានសមត្ថភាពបច្ចេកទេសនៅមានកម្រិតពាក់ព័ន្ធនឹងការយល់ដឹងអំពីបញ្ហាអាស៊ាន ឬការលំបាកនៅក្នុងការទំនាក់ទំនងជាភាសាអង់គ្លេស។
3.3 ប្រសិនបើពាក្យបណ្ដឹងគឺជារបស់អង្គភាពខ្នាតតូចបំផុត ខ្នាតតូច ឬខ្នាតមធ្យម (MSME) តើមធ្យោបាយណាដែលប្រសើរជាងគេក្នុងការស្វែងរកការគាំទ្រនៅពេលដាក់ពាក្យបណ្ដឹងលើ ASSIST?
តាមរយៈការស្វែងរកការណែនាំ និងជំនួយពីអ្នកពិគ្រោះយោបល់ឯករាជ្យ មេធាវី ការិយាល័យមេធាវី សភាពាណិជ្ជកម្ម ក្រុមប្រឹក្សាធុរកិច្ច សហព័ន្ធធុរកិច្ច សមាគមពាណិជ្ជកម្ម ឬពីគ្រឹះស្ថានសិក្សាផងដែរ។ ឬដោយស្វែងរកមតិយោបល់ និងជំនួយដែលអាចមានពីរដ្ឋាភិបាលនៃប្រទេសដើមនៅមុនពេលដាក់ពាក្យបណ្ដឹង
តាមរយៈ ASSIST។
3.4. តើធ្វើដូចម្ដេចទើបដើមបណ្ដឹងអាចដឹងប្រាកដថា បញ្ហាដែលប៉ះពាល់សកម្មភាពអាជីវកម្មរបស់ខ្លួនស្ថិតនៅក្នុងវិសាលភាពនៃ ASSIST?
វិសាលភាពនៃ ASSIST មានបង្ហាញនៅលើវែបសាយត៍របស់ ASSIST។ ពាក្យបណ្ដឹងអាចនឹងត្រូវច្រានចោល ប្រសិនបើពាក្យបណ្ដឹងនេះស្ថិតនៅក្នុងប្រភេទណាមួយដូចខាងក្រោម៖
បណ្ដឹងនេះមិនស្ថិតនៅក្រោម ឬត្រូវបានបញ្ញត្តិដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ានណាមួយ។
បណ្ដឹងនេះហួសវិសាលភាពពាណិជ្ជកម្មអាស៊ាន
បណ្ដឹងនេះគឺជាវិវាទរវាងក្រុមហ៊ុនអាជីវកម្ម
បណ្ដឹងនេះមិនមានព័ត៌មានគ្រប់គ្រាន់ និងអាចជឿជាក់បាន
បណ្ដឹងស្ថិតក្រោមការត្រួតពិនិត្យផ្នែករដ្ឋបាល ឬផ្លូវច្បាប់ និង/ឬដំណើរការដោះស្រាយវិវាទផ្សេងទៀត និង
បណ្ដឹងនេះលើកឡើងអំពីបញ្ហាវិនិយោគដែលបច្ចុប្បន្នមិនទាន់មាននៅក្រោម ASSIST នៅឡើយ។
ដូច្នេះដើមបណ្ដឹងគួរស្រាវជ្រាវដោយយកចិត្តទុកដាក់ដោយផ្អែកលើព័ត៌មានដែលបានផ្ដល់ជូននៅលើវែបសាយត៍ និង/ឬដោយស្វែងរកការណែនាំ និងជំនួយពីរដ្ឋាភិបាលនៃប្រទេសដើម ឬពីអ្នកពិគ្រោះយោបល់ឯករាជ្យ មេធាវី ការិយាល័យមេធាវី ក្រុមប្រឹក្សាធុរកិច្ច សភាពាណិជ្ជកម្ម សហព័ន្ធធុរកិច្ច និងសមាគមពាណិជ្ជកម្ម។
3.5. ហេតុអ្វីបានជាចាំបាច់ត្រូវកសាងសំណុំរឿងឱ្យល្អិតល្អន់ និងមានភ័ស្តុតាងច្បាស់លាស់/មានទឡ្ហីករណ៍គ្រប់គ្រាន់នៅមុនពេលដាក់ពាក្យបណ្ដឹងលើ ASSIST?
ចំណុចនេះមានសារៈសំខាន់ណាស់ ដោយសារតែសំណុំរឿងនឹងត្រូវពិនិត្យដោយក្រសួងពាក់ព័ន្ធដែលចូលរួមនៅក្នុង ASSIST។ វិធានការ ឬការអនុវត្តដែលកំពុងតតាំងគ្នា ឬបញ្ហាដែលដើមបណ្ដឹងកំពុងប្រឈមត្រូវបង្ហាញឱ្យបានច្បាស់លាស់ ហើយអ្វីដែលចាំបាច់គួរផ្ដល់ឯកសារសំអាងផ្សេងៗ។ ដើមបណ្ដឹងអាចស្នើឡើងផងដែរនូវដំណោះស្រាយដែលអាចមានដើម្បីសម្របសម្រួលដំណើរការ។ បណ្ដឹងដែលត្រូវបានបង្ហាញគ្រប់ជ្រុងជ្រោយនឹងមានឱកាសខ្ពស់ក្នុងការទទួលយកដោយប្រទេសគោលដៅដែលមានគោលបំណងស្វែងរកដំណោះស្រាយ។
4. ការដាក់ពាក្យបណ្ដឹង
4.1 តើដើមបណ្ដឹងត្រូវការចុះបញ្ជីជាមុនដើម្បីបង្ហាញថា ក្រុមហ៊ុនរបស់ខ្លួនគឺជាសហគ្រាស ឬសមាគមពាណិជ្ជកម្មមានមូលដ្ឋានក្នុងតំបន់អាស៊ាន ឬថាតើការចុះបញ្ជីត្រូវបានធ្វើឡើងជាស្វ័យប្រវត្តិនៅពេលដាក់ពាក្យបណ្ដឹងដែរឬទេ?
ពុំមានដំណើរការមុនចុះបញ្ជីឡើយ។ ដើមបណ្ដឹងត្រូវផ្ដល់លេខចុះបញ្ជីធុរកិច្ចជាតិរបស់ខ្លួន និងភ័ស្តុតាងនៃការចុះបញ្ជីដែលជាលក្ខខណ្ឌកំណត់ចាំបាច់នៅលើទម្រង់បណ្ដឹងនៅលើវែបសាយត៍ ASSIST។ មេធាវី ឬការិយាល័យមេធាវីដែលដាក់ពាក្យបណ្ដឹងតាងនាមអតិថិជនរបស់ខ្លួន (បណ្ដឹងអនាមិក) ជាដំបូងត្រូវចុះបញ្ជីជាមួយលេខាធិការដ្ឋានអាស៊ាន និងដាក់ទម្រង់បែបបទដើម្បីទទួលបានលេខកូដសំណុំរឿងសម្ងាត់ពី លេខាធិការដ្ឋានអាស៊ាន។
4.2. តើដើមបណ្ដឹងត្រូវបំពេញទម្រង់ពាក្យបណ្ដឹងតាមអនឡាញ និងចុះឈ្មោះនៅរៀងរាល់ពេលដែលខ្លួនចង់ដាក់ពាក្យបណ្ដឹង ឬថាតើដើមបណ្ដឹងអាចដាក់ពាក្យបណ្ដឹងច្រើននៅលើទម្រង់តែមួយដែរឬទេ?
ដើមបណ្ដឹងត្រូវដាក់ទម្រង់ពាក្យបណ្ដឹងតាមអនឡាញនៅរៀងរាល់ពេលដែលសហគ្រាស (ឬអង្គភាពតំណាងសហគ្រាសនៅក្នុងបណ្ដឹងអនាមិក) ដាក់ពាក្យបណ្ដឹងថ្មីដែលត្រូវតែបំពេញគ្រប់ចន្លោះសម្រាប់បំពេញទាំងអស់។
4.3. តើដើមបណ្ដឹងត្រូវចុះបញ្ជីជាសហគ្រាសអាស៊ាននៅក្នុងបញ្ជីកណ្ដាលមួយចំនួនដែរឬទេ?
អត់ទេ ពុំមានបញ្ជីកណ្ដាលឡើយ។ មានតែមេធាវី ឬការិយាល័យមេធាវីដែលដាក់ពាក្យបណ្ដឹងតាងនាមអតិថិជនប៉ុណ្ណោះ (បណ្ដឹងអនាមិក) ដែលត្រូវចុះបញ្ជីជាមុនជាមួយលេខាធិការដ្ឋានអាស៊ាន និងដាក់ទម្រង់បែបបទដើម្បីទទួលបានលេខកូដសំណុំរឿងសម្ងាត់ពីលេខាធិការដ្ឋានអាស៊ាន។
4.4. តើសហគ្រាសអាស៊ាន (ឧទាហរណ៍ ក្រុមហ៊ុន ឬសមាគមពាណិជ្ជកម្ម) ដែលបានចុះបញ្ជីស្របច្បាប់នៅក្នុងរដ្ឋសមាជិកអាស៊ានណាមួយក្នុងចំណោមរដ្ឋសមាជិកអាស៊ានទាំង ១០ មានន័យយ៉ាងដូចម្ដេច?
មានន័យថា សហគ្រាសអាស៊ានបានបំពេញកាតព្វកិច្ចផ្លូវច្បាប់របស់ប្រទេសដែលខ្លួនដំណើរការ និងបានចុះបញ្ជីជាក្រុមហ៊ុនអាជីវកម្ម ឬសមាគមពាណិជ្ជកម្ម / សភាពាណិជ្ជកម្ម / ក្រុមប្រឹក្សាធុរកិច្ច / សហព័ន្ធធុរកិច្ច។ ដំណើរការនេះនឹងត្រូវអនុវត្តទៅតាមដំណើរការច្បាប់ជាទូទៅនៅក្នុងប្រទេសអាស៊ាននីមួយៗ។ លក្ខណៈវិនិច្ឆ័យស្រដៀងគ្នានេះ ត្រូវអនុវត្តចំពោះមេធាវី ឬការិយាល័យមេធាវីដែលដាក់ពាក្យបណ្ដឹងតាងនាមឱ្យអតិថិជនរបស់ខ្លួនផងដែរ។ សហគ្រាសទាំងនេះត្រូវបង្ហាញការចុះបញ្ជីជាមួយរដ្ឋសមាជិកអាស៊ានណាមួយ និងអាជ្ញាប័ណ្ណវិជ្ជាជីវៈក្នុងការអនុវត្តច្បាប់នៅក្នុងដែនយុត្តាធិការអាស៊ានពាក់ព័ន្ធ។
4.5. ប្រសិនបើដើមបណ្ដឹងគឺជាការិយាល័យអាស៊ានដែលបានចុះបញ្ជីស្របច្បាប់ (ឧទាហរណ៍ សាខា ក្រុមហ៊ុនបុត្រសម្ព័ន្ធ ការិយាល័យតំណាង រោងចក្រ មជ្ឈមណ្ឌលចែកចាយ ។ល។) នៃសាជីវកម្មពហុជាតិពីប្រទេសក្រៅពីអាស៊ាន តើពាក្យបណ្ដឹងអាចនឹងត្រូវដាក់ដោយ “ការិយាល័យកណ្ដាល” របស់ដើមបណ្ដឹងដែលស្ថិតនៅក្នុងប្រទេសមិនមែនអាស៊ានដែរឬទេ?
អត់ទេ ពាក្យបណ្ដឹងត្រូវដាក់ដោយសហគ្រាសដែលដំណើរការនៅក្នុងប្រទេសអាស៊ានណាមួយ តែទោះបីយ៉ាងណា “ទីស្នាក់ការកណ្ដាល” អាចផ្ដល់ការប្រឹក្សាយោបល់ ឬជំនួយបច្ចេកទេសដល់សហគ្រាសអាស៊ាននៅពេលសហគ្រាសអាស៊ានជាអ្នកដាក់ពាក្យបណ្ដឹង។
4.6. តើអ្នកពិគ្រោះយោបល់ មេធាវី ឬទីប្រឹក្សាអាចដាក់ពាក្យបណ្ដឹងតាងនាម សហគ្រាសអាស៊ានដែរឬទេ? ប្រសិនបើអាច តើគួរផ្ដល់លេខចុះបញ្ជីពាណិជ្ជកម្ម ឬភ័ស្តុតាងនៃការចុះបញ្ជីណាមួយ?
ត្រូវហើយ បណ្ដឹងអាចដាក់ដោយអ្នកពិគ្រោះយោបល់ មេធាវី ឬទីប្រឹក្សាតាងនាមសហគ្រាសអាស៊ាន ប៉ុន្តែនៅក្នុងករណីនេះ លេខចុះបញ្ជី និងភ័ស្តុតាងនៃការចុះបញ្ជីស្របច្បាប់ត្រូវតែជារបស់សហគ្រាសអាស៊ាន (AE) ដែលត្រូវបានតំណាង ដោយសារបណ្ដឹងនេះគឺជាបណ្ដឹងរបស់ AE ដែលនឹងត្រូវដាក់។ ដើមបណ្ដឹងអាចនឹងទទួលបានការប្រឹក្សាយោបល់ និងជំនួយនៅក្នុងការដាក់បណ្ដឹងរបស់ខ្លួនដោយបុគ្គល ឬអង្គភាពដែលមិនមែនកំពុងធ្វើការឱ្យសហគ្រាសអាស៊ាននោះ។ ទោះជាយ៉ាងនេះក្ដី ប្រសិនបើបណ្ដឹងដែលកំពុងដាក់គឺជាបណ្ដឹងអនាមិក នោះលេខចុះបញ្ជីពាណិជ្ជកម្ម (សម្រាប់សមាគមពាណិជ្ជកម្ម សភាពាណិជ្ជកម្ម ក្រុមប្រឹក្សាធុរកិច្ច សហព័ន្ធធុរកិច្ច។ល។) និងភ័ស្តុតាងនៃការចុះបញ្ជី (សម្រាប់មេធាវី និងការិយាល័យមេធាវី) គឺជារបស់អង្គភាពដែលដាក់ពាក្យបណ្ដឹងតាងនាមឱ្យសហគ្រាសអាស៊ាន និងមិនមែនជារបស់សហគ្រាសអាស៊ាន
ឡើយ។
4.7. តើរូបវ័ន្តបុគ្គលអាចដាក់ពាក្យបណ្ដឹងលើ ASSIST ដែរឬទេ?
មិនអាចទេ។ នៅពេលនេះ ASSIST មានសម្រាប់តែសហគ្រាសដែលបានចុះបញ្ជីស្របច្បាប់តែប៉ុណ្ណោះ (ដូចជាអង្គភាពស្របច្បាប់)។ ASSIST មិនមានសម្រាប់បុគ្គល (រូបវ័ន្តបុគ្គល) ឡើយ។ ទោះជាយ៉ាងនេះក្ដី មេធាវីជាលក្ខណៈបុគ្គលអាចដាក់បណ្ដឹងអនាមិកជំនួសឱ្យកូនក្ដីរបស់ខ្លួន (ឧ. សហគ្រាសដែលមានមូលដ្ឋានក្នុង
អាស៊ាន) ដរាបណាលក្ខខណ្ឌផ្សេងៗទៀតទាំងអស់ត្រូវបានបំពេញ។
4.84.8. តើដើមបណ្ដឹងអាចដាក់ពាក្យបណ្ដឹងជាលក្ខណៈអនាមិកដោយពុំចាំបាច់ប្រើប្រាស់ឈ្មោះក្រុមហ៊ុនរបស់ខ្លួនដែរឬទេ? ប្រសិនបើអាច តើមានវិធីសាស្រ្តផ្សេងដើម្បីដាក់ពាក្យបណ្ដឹងបែបនេះដែរឬទេ?
ត្រូវហើយ បណ្ដឹងអនាមិកអាចដាក់នៅពេលដែលដើមបណ្ដឹងមិនចង់ ទោះដោយសារមូលហេតុណាមួយក៏ដោយ បង្ហាញអត្តសញ្ញាណរបស់ខ្លួនទៅដល់ប្រទេសដើម និង/ឬ ចំណុចទំនាក់ទំនងនៅក្នុងប្រទេសគោលដៅ។ ដើម្បីធ្វើដូច្នេះ ដើមបណ្ដឹងអាចប្រើប្រាស់សមាគមពាណិជ្ជកម្ម ឬអង្គភាពតំណាងស្រដៀងគ្នា (ពោលគឺ សភាពាណិជ្ជកម្ម ក្រុមប្រឹក្សាធុរកិច្ច សហព័ន្ធធុរកិច្ច មេធាវី ឬការិយាល័យមេធាវី) សម្រាប់បណ្ដឹងដែលត្រូវដាក់ជំនួសខ្លួន។ សមាគមពាណិជ្ជកម្មដែលមានមូលដ្ឋាននៅក្នុងអាស៊ាន ឬអង្គភាពតំណាងមិនចាំបាច់បង្ហាញឈ្មោះរបស់សហគ្រាសអាស៊ានណាមួយដែលខ្លួនដាក់ពាក្យបណ្ដឹងជំនួយឡើយ និងគ្រាន់តែដាក់ពាក្យបណ្ដឹងដោយប្រើប្រាស់លេខចុះបញ្ជីពាណិជ្ជកម្មរបស់ខ្លួនតែប៉ុណ្ណោះ (ពោលគឺលេខចុះបញ្ជីពាណិជ្ជកម្មនៅក្នុងដែនយុត្តាធិការអាស៊ានដែលខ្លួនត្រូវបានបង្កើត ឬអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈសម្រាប់មេធាវី ឬការិយាល័យមេធាវី)។ មេធាវី និងការិយាល័យមេធាវីក៏ចាំបាច់ត្រូវចុះបញ្ជីជាមុនជាមួយលេខាធិការដ្ឋាន
អាស៊ាន និងដាក់ទម្រង់បែបបទដើម្បីទទួលបានលេខកូដសំណុំរឿងសម្ងាត់ដែលត្រូវប្រើប្រាស់នៅពេលដាក់ពាក្យបណ្ដឹងអនាមិកផងដែរ។ វិធីសាស្រ្តនេះ ក៏មានគោលបំណងដើម្បីអនុញ្ញាតឱ្យមានដើមបណ្ដឹងច្រើន ដែលមានបញ្ហាពាណិជ្ជកម្មដូចគ្នាអាចជៀសវាងបាននៅក្នុងការដាក់បណ្ដឹងច្រើនផងដែរ។ គួរកត់សម្គាល់ថា ថ្លៃសេវាកម្មអាចនឹងត្រូវអនុវត្តផងដែរនៅពេលដែលអង្គភាពតំណាងផ្ដល់សេវាកម្មនេះទៅដល់សហគ្រាសអាស៊ានដែលចង់បានភាពអនាមិក។
4.9. ហេតុអ្វី/ពេលណាដែលដើមបណ្ដឹងម្នាក់ ឬដើមបណ្ដឹងច្រើនគួរពិចារណាដាក់ពាក្យបណ្ដឹងតាមរយៈសមាគមពាណិជ្ជកម្ម ឬសភាពាណិជ្ជកម្ម ក្រុមប្រឹក្សាធុរកិច្ច ឬសហព័ន្ធធុរកិច្ចអាស៊ានដែលបានចុះបញ្ជីស្របច្បាប់?
ទម្រង់នេះអាចប្រើប្រាស់ប្រសិនបើក្រុមហ៊ុនភាគច្រើនមានបញ្ហា ឬបញ្ហាប្រឈមពាណិជ្ជកម្មដូចគ្នា ហើយក្រុមហ៊ុនទាំងនេះសម្រេចចិត្តប្រើប្រាស់សមាគមពាណិជ្ជកម្មតំណាងរបស់ខ្លួន (ពោលគឺ សមាគមធុរកិច្ច សភាពាណិជ្ជកម្ម ក្រុមប្រឹក្សាធុរកិច្ច សហព័ន្ធធុរកិច្ច។ល។) ដើម្បីដាក់បណ្ដឹងជំនួសខ្លួនដោយស្វែងរកដំណោះស្រាយសម្រាប់ក្រុមហ៊ុនទាំងអស់។ ស្ថានភាពមួយទៀតគឺនៅពេលដែលសហគ្រាសមិនចង់ឱ្យបង្ហាញអត្តសញ្ញាណរបស់ខ្លួនដោយសារតែបញ្ហាមានភាពរសើប និងចង់ឱ្យសមាគមធុរកិច្ចដាក់ពាក្យបណ្ដឹងជំនួសឱ្យខ្លួន ដោយរក្សានូវភាពអនាមិក។ នៅក្នុងករណីទីពីរនេះ មេធាវី ឬការិយាល័យមេធាវីដែលមានមូលដ្ឋានក្នុងអាស៊ាន និងមានអាជ្ញាប័ណ្ណត្រឹមត្រូវក៏អាចនឹងត្រូវពឹងពាក់ផងដែរដោយត្រូវបំពេញលក្ខខណ្ឌចុះបញ្ជីជាមួយនឹង លេខាធិការដ្ឋានអាស៊ាន។
4.10. តើដើមបណ្ដឹងអាចអាប់ឡូតឯកសារណាមួយ (ឧទាហរណ៍ ច្បាប់ លិខិតឆ្លើយឆ្លងជាមួយអាជ្ញាធរ អាជ្ញាប័ណ្ណ ភ័ស្តុតាងរូបភាព អនុស្សារណៈផ្លូវច្បាប់។ល។) នៅពេលដាក់ពាក្យបណ្ដឹងរបស់ខ្លួនដែរឬទេ?
បាន គឺអាចដាក់បានជាទម្រង់ណាមួយដែលស្ថិតនៅក្នុងកម្រិតទំហំមេកាប៊ិត (Mb) សម្រាប់ឯកសារភ្ជាប់ដែលបង្ហាញជូននៅលើទម្រង់ពាក្យបណ្ដឹងអនឡាញ ASSIST។ ក្នុងករណីពិសេសខ្លះ ដើមបណ្ដឹងអាចនឹងត្រូវស្នើឱ្យផ្ដល់ជូនរដ្ឋបាលកណ្ដាលនូវព័ត៌មានបន្ថែមតាមរយៈអ៊ីមែល។
4.11. តើពាក្យបណ្ដឹងព្រាងអាចរក្សាទុកនៅលើគេហទំព័ររបស់ ASSIST (ដូចជា ទម្រង់ពាក្យបណ្ដឹងតាមអនឡាញ) សម្រាប់បំពេញនៅពេលក្រោយដែរឬទេ?
អត់ទេ ដើមបណ្ដឹងគួរធ្វើការអ៊ហ្វឡាញដើម្បីរៀបចំពាក្យបណ្ដឹង រួចបន្ទាប់មកកូពី និងផេសព័ត៌មានដាក់លើពាក្យបណ្ដឹងអនឡាញនៅពេលដាក់ពាក្យបណ្ដឹង។
4.12. តើពាក្យបណ្ដឹងតែមួយអាចដាក់ប្ដឹងរដ្ឋសមាជិកអាស៊ានច្រើនបានដែរឬទេ ប្រសិនបើបញ្ហាពាណិជ្ជកម្មត្រូវបានជួបប្រទះនៅក្នុងប្រទេសច្រើន?
អត់ទេ ពាក្យបណ្ដឹងនីមួយៗអាចដាក់ប្ដឹងរដ្ឋសមាជិកអាស៊ានមួយតែម្ដងប៉ុណ្ណោះ។ ដើមបណ្ដឹងនឹងត្រូវដាក់ពាក្យបណ្ដឹងច្រើនប្រសិនបើខ្លួនជួបប្រទេសបញ្ហាដូចគ្នានៅក្នុងប្រទេសលើសពីមួយ។
4.13. តើដើមបណ្ដឹងត្រូវផ្ញើអ៊ីមែលពាក្យបណ្ដឹងរបស់ខ្លួនទៅកាន់តួអង្គផ្សេងៗទៀតនៅក្រោម ASSIST ដែរឬទេ?
មិនបាច់ទេ រាល់ការប្រាស្រ័យទាក់ទងទាំងអស់ត្រូវធ្វើឡើងនៅលើអនឡាញតាមរយៈកម្មវិធី ASSIST។
4.14. តើពាក្យបណ្ដឹងអាចដាក់ជាភាសាណាមួយក្រៅពីភាសាអង់គ្លេសដែរឬទេ? ប្រសិនបើមិនអាច តើយ៉ាងហោចណាស់អាចដាក់ព័ត៌មានអង្គហេតុ និងព័ត៌មានផ្លូវច្បាប់ជាឯកសារសំអាងមួយចំនួន (ដូចជា ភ័ស្តុតាងនៃការចុះបញ្ជីក្រុមហ៊ុន ឬឯកសារច្បាប់ជាតិ) ជាភាសារបស់ដើមបណ្ដឹង ឬរបស់ប្រទេសដែលបញ្ហាពាណិជ្ជកម្មកំពុងកើតឡើងដែរឬទេ?ភាសាអង់គ្លេសគឺជាភាសាផ្លូវការសម្រាប់ការធ្វើទំនាក់ទំនងនៅក្នុងប្រព័ន្ធ ហើយពាក្យបណ្ដឹងត្រូវសរសេរជាភាសាអង់គ្លេស។ រាល់ឯកសារសំអាងទាំងអស់ដែលអាប់ឡូតដោយដើមបណ្ដឹង (ដូចជា សេចក្ដីសង្ខេបផ្នែកច្បាប់ របាយការណ៍បច្ចេកទេស និងឯកសារផ្សេងៗទៀត) ត្រូវសរសេរជាភាសាអង់គ្លេស។ ទោះជាយ៉ាងនេះក្ដី ឯកសារផ្លូវការដូចជា ភ័ស្តុតាងអំពីការចុះបញ្ជី ច្បាប់ជាតិ លិខិតបញ្ជាក់ អាជ្ញាប័ណ្ណ ឬឯកសារស្រដៀងគ្នាដែលសរសេរជាភាសាជាតិផ្លូវការអាចអាប់ឡូតចូលទៅក្នុងប្រព័ន្ធដើម្បីគាំទ្រពាក្យបណ្ដឹង ប៉ុន្តែគួរអមដោយសំណៅបកប្រែជាភាសាអង់គ្លេស។ ដំណោះស្រាយពីប្រទេសគោលដៅក៏នឹងត្រូវផ្ដល់ជូនជាភាសាអង់គ្លេសផងដែរ។
5. នៅពេលពាក្យបណ្ដឹងត្រូវបានដាក់
5.1. តើដើមបណ្ដឹងគួរធ្វើអ្វីខ្លះប្រសិនបើខ្លួនបាត់ ឬភ្លេចលេខសម្គាល់តាមដាន និង ឬអ៊ីមែលដែលបានប្រើប្រាស់ដើម្បីដាក់ពាក្យបណ្ដឹង?
ដើមបណ្ដឹងគួរទាក់ទងទៅបុគ្គលទំនាក់ទំនងនៃលេខាធិការដ្ឋានអាស៊ានដូចមានបង្ហាញនៅក្នុងវែបសាយត៍ ASSIST។
5.2. តើមានអ្វីកើតឡើងចំពោះពាក្យបណ្ដឹងប្រសិនបើត្រូវបានច្រានចោលដោយរដ្ឋបាលកណ្ដាល (CA) ឬចំណុចទំនាក់ទំនងនៅក្នុងប្រទេសគោលដៅ (DCP)?
នៅពេលពាក្យបណ្ដឹងត្រូវបានច្រានចោល ដំណើរការនោះត្រូវបានបញ្ចប់ជាលក្ខណៈបច្ចេកទេស ហើយពាក្យបណ្ដឹងត្រូវបានបញ្ឈប់ជាស្ថាពរ។ ទោះជាយ៉ាងនេះក្ដី ដើមបណ្ដឹងអាចដាក់ពាក្យបណ្ដឹងថ្មីនៅក្រោម ASSIST ដោយផ្ដល់នូវព័ត៌មានបន្ថែម ឬព័ត៌មានថ្មីដើម្បីផ្ដល់មូលហេតុចំពោះពាក្យបណ្ដឹង ឬស្វែងរកជម្រើសផ្សេងទៀតដើម្បីស្វែងរកដំណោះស្រាយសមស្រប រួមទាំងការបញ្ជូនបញ្ហាទៅធ្វើការដោះស្រាយនៅក្រោមយន្តការផ្សេងទៀតផងដែរ (សូមមើលព័ត៌មានដែលបានផ្ដល់ជូនខាងក្រោមនៅក្នុងផ្នែក “នៅពេលដំណោះស្រាយត្រូវបានផ្ដល់ជូន”)។
5.3. តើរដ្ឋបាលកណ្ដាល ឬចំណុចទំនាក់ទំនងនៅក្នុងប្រទេសគោលដៅអាចស្នើសុំព័ត៌មានបន្ថែមពីដើមបណ្ដឹង (សហគ្រាសអាស៊ាន) ដែរឬទេ?
ពិតជាបាន រដ្ឋបាលកណ្ដាលអាចផ្ញើពាក្យបណ្ដឹងត្រឡប់ទៅសហគ្រាសវិញដោយប្រើប្រាស់មុខងារ “មិនបំពញ” នៅលើប្រព័ន្ធ ASSIST និងស្នើសុំព័ត៌មានបន្ថែម។ ចំណុចទំនាក់ទំនងនៅក្នុងប្រទេសគោលដៅអាចស្នើសុំព័ត៌មានបន្ថែមពីសហគ្រាសអាស៊ានតាមរយៈរដ្ឋបាលកណ្ដាល ហើយការស្នើសុំត្រូវធ្វើឡើងដោយ “អហ្វឡាញ” (ពោលគឺតាមរយៈការទំនាក់ទំនងតាមអ៊ីមែល ឬទូរសព្ទ)។ ចំណុចទំនាក់ទំនងនៅក្នុងប្រទេសគោលដៅពុំមានទំនាក់ទំនងដោយផ្ទាល់ជាមួយសហគ្រាសអាស៊ានឡើយ។
5.4. តើដើមបណ្ដឹងអាចស្ម័គ្រចិត្តផ្ដល់ព័ត៌មានបន្ថែមបន្ទាប់ពីបានដាក់ពាក្យបណ្ដឹងរបស់ខ្លួនដែរឬទេ? ប្រសិនបើអាច តើធ្វើតាមនីតិវិធីណាមួយ?
អត់ទេ ដើមបណ្ដឹងមិនអាចផ្ដល់ព័ត៌មានបន្ថែមនៅពេលបណ្ដឹងដែលបានទទួលយក ឬច្រានចោលដោយរដ្ឋបាលកណ្ដាល ឬប្រទេសគោលដៅឡើយ។ ដើម្បីធ្វើដូច្នេះ ដើមបណ្ដឹងត្រូវដកពាក្យបណ្ដឹង ឬដាក់ពាក្យបណ្ដឹងថ្មីដោយផ្ដល់ព័ត៌មានបន្ថែម។
5.5. តើពាក្យបណ្ដឹងអាចដកវិញបន្ទាប់ពីដើមបណ្ដឹងបានដាក់ប្ដឹងរួចហើយ? ប្រសិនបើអាច តើធ្វើឡើងតាមនីតិវិធីណាមួយ?
ពិតជាអាច មានតែដើមបណ្ដឹងប៉ុណ្ណោះដែលអាចដកពាក្យបណ្ដឹងនៅពេលណាមួយនៅក្នុងពេលកំពុងដំណើរការ។ ដើម្បីដកពាក្យបណ្ដឹង ដើមបណ្ដឹងត្រូវចុះឈ្មោះចូលទៅក្នុង dashboard ព័ត៌មានរបស់ ASSIST បើកពាក្យបណ្ដឹង រួចចុចលើមុខងារ ‘Withdraw’។ តួអង្គពាក់ព័ន្ធនៅក្រោម ASSIST ទាំងនេះនឹងទទួលបានការជូនដំណឹងដោយស្វ័យប្រវត្តិអំពីការដកពាក្យបណ្ដឹងតាមរយៈប្រព័ន្ធ ASSIST។
5.6 តើសហគ្រាសអាស៊ានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយចំណុចទំនាក់ទំនងនៅក្នុងប្រទេសគោលដៅ ឬជាមួយអាជ្ញាធរទទួលខុសត្រូវបានដែរឬទេ?
អត់ទេ ពុំមានការទំនាក់ទំនងផ្ទាល់នៅក្នុងដំណាក់កាលណាមួយនៃដំណើរការឡើយ។
5.7 តើចំណុចទំនាក់ទំនងនៅក្នុងប្រទេសគោលដៅអាចស្នើសុំពន្យារពេលរយៈអតិបរមា ២០ ថ្ងៃបានប៉ុន្មានដង?
បានតែម្ដងប៉ុណ្ណោះដោយប្រើប្រាស់មុខងារអនឡាញ។
5.8 តើដើមបណ្ដឹងគួរធ្វើដូចម្ដេចប្រសិនបើខ្លួនមិនទទួលបានចម្លើយពី ASSIST វិញនៅក្នុងរយៈពេលពី ៣០ ទៅ ៥០ ថ្ងៃធ្វើការ (ដូចជា ៦-១០ សប្ដាហ៍ប្រតិទិន) គិតចាប់ពីថ្ងៃដែលចំណុចទំនាក់ទំនងនៅក្នុងប្រទេសគោលដៅបានទទួលយកពាក្យបណ្ដឹង?
នៅក្នុងករណីនេះ ដើមបណ្ដឹងអាចទាក់ទងទៅរដ្ឋបាលកណ្ដាលរបស់ ASSIST តាមរយៈអ៊ីមែល (សូមមើល
វែបសាយត៍ ASSIST សម្រាប់ព័ត៌មានទំនាក់ទំនងរបស់បុគ្គលទំនាក់ទំនង ASSIST នៃលេខាធិការដ្ឋាន
អាស៊ាន) ដើម្បីទទួលបានស្ថានភាពនៃដំណើរការ ឬទាក់ទងទៅចំណុចទំនាក់ទំនងនៅក្នុងប្រទេសដើមនៅក្នុងប្រទេសរបស់ខ្លួនដើម្បីតាមដានខ្លួនឯងជាមួយចំណុចទំនាក់ទំនងនៅក្នុងប្រទេសគោលដៅអំពីមូលហេតុនៃការយឺតយ៉ាវ។
6. ការផ្ដល់ដំណោះស្រាយ
6.1 តើដើមបណ្ដឹងអាចធ្វើអ្វីខ្លះប្រសិនបើខ្លួនមិនបានទទួលដំណោះស្រាយសម្រាប់បណ្ដឹងរបស់ខ្លួន?
នៅក្នុងករណីនេះ ដើមបណ្ដឹងអាចទាក់ទងទៅរដ្ឋបាលកណ្ដាលរបស់ ASSIST តាមរយៈអ៊ីមែលដើម្បីសាកសួរអំពីស្ថានភាពនៃដំណើរការ និងទំនាក់ទំនងទៅបុគ្គលទំនាក់ទំនាក់ប្រទេសដើមដើម្បីសម្របសម្រួលដំណើរការ។ ដើមបណ្ដឹងអាចស្វែងរកជម្រើសផ្សេងទៀត រួមទាំងយន្តការដោះស្រាយវិវាទ (ដូចជា នីតិវិធីនៃយន្តការដោះស្រាយវិវាទជាន់ខ្ពស់អាស៊ាន (EDSM) តាមរយៈរដ្ឋាភិបាលនៃប្រទេសដើម ឬការដោះស្រាយបណ្ដឹងថ្នាក់ជាតិនៅក្នុងប្រទេសគោលដៅ ឬមជ្ឈត្តកម្ម ឬនីតិវិធីនៃយន្តការដោះស្រាយវិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោក តាមរយៈរដ្ឋាភិបាលនៃប្រទេសដើមដែលដើរតួជាសមាជិកសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ជាមួយនឹងប្រទេសគោលដៅ)។
6.2 តើដើមបណ្ដឹងអាចធ្វើអ្វីខ្លះប្រសិនបើខ្លួនមិនពេញចិត្តនឹងដំណោះស្រាយចំពោះបណ្ដឹងរបស់ខ្លួន?
នៅក្នុងករណីនេះ ដើមបណ្ដឹងអាចពិចារណាដាក់ពាក្យបណ្ដឹងថ្មីទៅកាន់ ASSIST ដោយមានព័ត៌មានអំពីអង្គហេតុបន្ថែម ឬស្វែងរកជម្រើសផ្សេងទៀត រួមទាំងឧបាស្រ័យចំពោះយន្តការដោះស្រាយវិវាទដូចមានបញ្ជាក់នៅក្នុងចំណុច ៦.១ ខាងលើ។
6.3. តើដើមបណ្ដឹងអាចដាក់ពាក្យបណ្ដឹងទាស់នឹងដំណើរការដែលពុំបានផ្ដល់ដំណោះស្រាយ ឬដំណើរការដែលខ្លួនពុំពេញចិត្តដែរឬទេ?
មិនអាចទេ ASSIST គឺជាយន្តការ “មិនភ្ជាប់កាតព្វកិច្ច” និងដោយស្ម័គ្រចិត្ត។ ASSIST មិនមែនជាផ្នែកមួយនៃដំណើរការផ្លូវច្បាប់ដែលដើមបណ្ដឹងអាចប្ដឹងជំទាស់សេចក្ដីសម្រេចរបស់រដ្ឋាភិបាលឡើយ។
6.4. តើដើមបណ្ដឹងអាចដាក់ពាក្យបណ្ដឹងដដែលម្ដងទៀតដែរឬទេ ប្រសិនបើខ្លួនមិនបានទទួលចម្លើយ ឬខ្លួនបានទទួលដំណោះស្រាយដែលខ្លួនគិតថា ពុំសមស្រប?យោងតាមលក្ខណៈបច្ចេកទេស គឺដើមបណ្ដឹងអាចដាក់ពាក្យបណ្ដឹងដដែលម្ដងទៀត ប៉ុន្តែអាចជាការមិនបានផល និងជាការចំណាយពេល និងធនធានឥតប្រយោជន៍។ ទោះបីយ៉ាងណា ប្រសិនបើដើមបណ្ដឹងសម្រេចចិត្តបែបនេះ ដើមបណ្ដឹងគួរតែពិចារណារៀបចំទម្រង់បណ្ដឹងឡើងវិញ ដោយផ្ដល់នូវព័ត៌មានអង្គហេតុបន្ថែម ឬទឡ្ហីករណ៍ផ្លូវច្បាប់សម្រាប់ប្រទេសគោលដៅធ្វើការពិចារណា។