ASSIST សូមស្វាគមន៍
ដំណោះស្រាយអាស៊ានសម្រាប់ការវិនិយោគ សេវាកម្ម និងពាណិជ្ជកម្ម (ASSIST) គឺជាយន្តការមិនភ្ជាប់កាតព្វកិច្ច និងផ្ដល់សេវាកម្មពិគ្រោះយោបល់ដើម្បីស្វែងរកដំណោះស្រាយឆាប់រហ័ស និងមានប្រសិទ្ធភាពសម្រាប់បញ្ហាប្រតិបត្តិដែលសហគ្រាសអាស៊ានជួបប្រទះលើបញ្ហាឆ្លងព្រំដែនពាក់ព័ន្ធនឹងការអនុវត្តកិច្ចព្រមព្រៀង សេដ្ឋកិច្ចអាស៊ាន និងនៅក្នុងក្របខ័ណ្ឌសហគមសេដ្ឋកិច្ចអាស៊ាន (AEC) ដែលបានចាប់ផ្ដើមនៅក្នុងឆ្នាំ ២០១៥។ ASSIST ត្រូវបានផ្ដល់ជូនតាមរយៈប្រព័ន្ធអ៊ីនធឺណិតដោយឥតគិតថ្លៃ។
តើលោកអ្នកជាសហគ្រាសអាស៊ានដែលកំពុងប្រឈមបញ្ហាដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មទំនិញ ឬពាណិជ្ជកម្មសេវាកម្មនៅក្នុងតំបន់អាស៊ានមែនដែរឬទេ? ប្រសិនបើដូច្នេះមែន អ្នកអាចដាក់ពាក្យបណ្ដឹងដោយដាក់ឈ្មោះរបស់ខ្លួនឯង តាមរយៈសមាគមពាណិជ្ជកម្មដែលមានមូលដ្ឋាននៅក្នុងអាស៊ាន ឬជាលក្ខណៈអនាមិកដោយប្រើប្រាស់មេធាវី ឬការិយាល័យមេធាវីដែលចុះនៅអាស៊ាន។
យន្តការ ASSIST ត្រូវបានបង្កើតឡើងដើម្បីអនុវត្តការពិគ្រោះយោបល់អាស៊ានដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្ម និងវិនិយោគ (ACT) ដែលបានប្រគល់អាណត្តិនៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន(ATIGA) ហើយយន្តការនេះគឺពឹងផ្អែកទាំងស្រុងតាមប្រព័ន្ធ SOLVIT របស់សហភាពអឺរ៉ុប។ ASSIST បញ្ជាក់ឡើងវិញអំពីលក្ខណៈពិគ្រោះយោបល់ និងការមិនភ្ជាប់កាតព្វកិច្ចរបស់ ACT ដោយធ្វើទំនើបកម្មរចនាសម្ព័ន្ធ និងធ្វើឱ្យយន្តការនេះអាចដំណើរការកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។ នៅពេលត្រូវបានដាក់ដំណើរការពេញលេញ យន្តការនេះមានវិសាលភាពលើសពីពាណិជ្ជកម្មទំនិញមានគោលដៅបង្កើតនូវដំណោះស្រាយបញ្ហាដែលបានកើតឡើងពាក់ព័ន្ធនឹងពាណិជ្ជកម្មសេវាកម្ម ព្រមទាំងវិធានការវិនិយោគផ្សេងៗដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC)។
តើ ASSIST ដោះស្រាយលើប្រភេទបញ្ហាអ្វីខ្លះ?
- វិធានការដែលពាក់ព័ន្ធនឹងពន្ធគយ និងមិនមែនពន្ធគយដែលប៉ះពាល់ដល់ទំនិញ
- បញ្ហានានានៅក្នុងផ្នែកសេវាកម្មឆ្លងកាត់ព្រំដែន និង
- វិធានការដែលកំហិតដល់ការវិនិយោគលើវិស័យផ្សេងៗនៃសមាហរណកម្មអាស៊ាន។
ASSIST មិនដោះស្រាយលើបញ្ហាទាំងនេះឡើយ៖
- វិវាទរវាងនិយោជិត និងនិយោជក ឬបណ្ដឹងអំពីការរើសអើង។
- បញ្ហាផ្សេងដែលកំពុង ឬត្រូវបានដោះស្រាយតាមផ្លូវច្បាប់/មជ្ឈត្តកម្មនៅក្នុងដែនយុត្តាធិការជាតិ។
- បណ្ដឹងប្រឆាំងនឹងរូបវ័ន្តបុគ្គល ឬនីតិបុគ្គល (ក្រុមហ៊ុន)។
- បញ្ហាផ្សេងៗដែលមិនពាក់ព័ន្ធនឹងពាណិជ្ជកម្ម សេវាកម្ម ឬការវិនិយោគក្នុងតំបន់អាស៊ាន។
- សិទ្ធិទិដ្ឋាការ និងការរស់នៅ និងចរាចរណ៍មូលធន ឬការទូទាត់ឆ្លងកាត់ព្រំដែន។
បញ្ជីខាងលើគ្រាន់តែជាការបង្ហាញ និងមានលក្ខណៈមិនពេញលេញ។ ក្នុងករណីមានចម្ងល់ណាមួយ នៅមុនដាក់ពាក្យបណ្ដឹង សូមពិនិត្យមើលថាតើសាទុក្ខរបស់ស្ថិតនៅក្នុងវិសាលភាព ASSIST ដែរឬទេ ដោយទាក់ទង រដ្ឋបាលកណ្ដាលរបស់ ASSIST។