ដំណើរការ និងមេរៀន

ដើម្បីឱ្យអ្នកប្រើប្រាស់យល់អំពីយន្តការរបស់ ASSIST មេរៀនចំនួនប្រាំត្រូវបានរៀបចំឡើង និងអាចទាញយកបានដោយចុចនៅលើរូបសញ្ញាខាងក្រោម។

មេរៀនបង្ហាញអំពីសេណារីយ៉ូជាច្រើនដែលគួរតែជួយដល់អ្នកប្រើប្រាស់ឱ្យបានយល់អំពីដំណើរការរបស់ ASSIST និងតួនាទីរបស់តួអង្គផ្សេងៗ។
 

នេះគឺជាសេណារីយ៉ូនៃពាក្យបណ្ដឹងដែលរដ្ឋបាលកណ្ដាលរបស់ ASSIST បានច្រានចោល​ដោយសារតែដើ​ម​បណ្ដឹងដាក់ពាក្យបណ្ដឹងមិនបានត្រឹមត្រូវ (សហគ្រាសអាស៊ាន) ដោយ សារនោះគឺជាបញ្ហាឯកជនរបស់បុគ្គលជាជាងបញ្ហារបស់ក្រុមហ៊ុន
នេះគឺជាសេណារីយ៉ូនៃពាក្យបណ្ដឹងដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មទំនិញ ដែល រដ្ឋបាលកណ្ដាលរបស់ ASSIST បានទទួលយក ដោយសារតែពាក្យបណ្ដឹងនោះបានដាក់ត្រឹមត្រូវដោយសមាគមពាណិជ្ជកម្ម​តាងនាមដើ​ម​បណ្ដឹង (សហគ្រាសអាស៊ាន) ប៉ុន្តែត្រូវបានច្រានចោលវិញដោយប្រទេសគោលដៅ/ចំណុចទំនាក់ទំនងនៅក្នុងប្រទេសគោលដៅ។
នេះគឺជាសេណារីយ៉ូនៃពាក្យបណ្ដឹងដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មទំនិញ ដែលរដ្ឋបាលកណ្ដាលរបស់ ASSIST បានទទួលយក ដោយសារតែពាក្យបណ្ដឹងនោះបានដាក់ត្រឹមត្រូវដោយការិយាល័យមេធាវី​តាងនាមដើ​ម​បណ្ដឹង (សហគ្រាសអាស៊ាន) ហើយក៏ត្រូវបានទទួលយកដោយប្រទេសគោលដៅ/ចំណុចទំនាក់ទំនងនៅក្នុងប្រទេសគោលដៅថាជាបញ្ហាដែលខ្លួនចង់ចូលរួមជាមួយសហគ្រាសអាស៊ាន ទំនាក់ទំនងជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងប្រទេស ព្រមទាំងផ្ដល់ដំណោះស្រាយដល់សហគ្រាសអាស៊ានតាមរយៈ ASSIST ហើយដំណោះស្រាយដែលបានផ្ដល់ជូនក៏បាន ទទួលយកដោយសហគ្រាសអាស៊ានផងដែរ។
នេះគឺជាសេណារីយ៉ូនៃពាក្យបណ្ដឹងដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មសេវាកម្ម (គំរូទី  ការផ្គត់ផ្គង់ឆ្លងកាត់ព្រំដែន) ដែលត្រូវបានទទួលយកដោយ CA របស់ ASSIST ដោយសារតែពាក្យបណ្ដឹងនេះបានដាក់ត្រឹមត្រូវដោយដើ​ម​បណ្ដឹង (សហគ្រាសអាស៊ាន) ហើយក៏ត្រូវបានទទួលយកដោយប្រទេសគោលដៅ/ចំណុចទំនាក់ទំនងនៅក្នុងប្រទេសគោលដៅថាជាបញ្ហាដែលខ្លួនចង់ចូលរួមជាមួយសហគ្រាសអាស៊ាន ទំនាក់ទំនងជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងប្រទេស ព្រមទាំងផ្ដល់ដំណោះស្រាយដល់សហគ្រាសអាស៊ានតាមរយៈ ASSIST ហើយដំណោះស្រាយក៏ត្រូវបានទទួលយកដោយសហគ្រាសអាស៊ានផងដែរ។
នេះគឺជាសេណារីយ៉ូនៃពាក្យបណ្ដឹងដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មសេវាកម្ម (គំរូទី  វត្តមានពាណិជ្ជកម្ម) ដែលរដ្ឋបាលកណ្ដាលរបស់ ASSIST បានទទួលយកដោយសារតែពាក្យបណ្ដឹងនេះត្រូវបានដាក់ត្រឹមត្រូវដោយដើ​ម​បណ្ដឹង (សហគ្រាសអាស៊ាន) ដែលជាក្រុមហ៊ុនមេនៅក្នុងរដ្ឋសមាជិកអាស៊ានមួយផ្សេងទៀតនៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនដែលរដ្ឋសមាជិកអាស៊ាន ឬប្រទេសគោលដៅ/ចំណុចទំនាក់ទំនងនៅក្នុងប្រទេសគោលដៅស្ថិតនៅ និងដែលជាក់ស្ដែង គឺជាអ្នកដែលមានបញ្ហា ឬបណ្ដឹង ប៉ុន្តែត្រូវបានច្រានចោលដោយចំណុចទំនាក់ទំនងនៅក្នុងប្រទេសគោលដៅ។
 

តារាងខាងក្រោមផ្ដល់នូវរូបភាពសង្ខេបអំពីដំណើរការ ASSIST។ អក្សរកាត់ខាងក្រោមមានអត្ថន័យដូចតទៅ៖ 
AE៖      សហគ្រាសអាស៊ាន
CA៖     រដ្ឋបាលកណ្ដាល
DCP៖   ចំណុចទំនាក់ទំនងនៅក្នុងប្រទេសគោលដៅ
HCP៖ ចំណុចទំនាក់ទំនងនៅក្នុងប្រទេសដើម
RA៖ អាជ្ញាធរទទួលខុសត្រូវ

flow assist