ពាក្យបណ្ដឹងដែលបានដាក់ដោយមេធាវី ឬការិយាល័យមេធាវីដែលបានចុះបញ្ជីនៅអាស៊ាន
មេធាវី ឬការិយាល័យមេធាវីដែលចុះបញ្ជីនៅអាស៊ានអាចដាក់ពាក្យបណ្ដឹងអនាមិក តាងនាមអតិថិជនណាមួយរបស់ខ្លួន (ដូចជា សហគ្រាសអាស៊ានដែលមានបញ្ហាពាណិជ្ជកម្ម)។ នៅក្នុងករណីនេះ មេធាវី ឬការិយាល័យមេធាវីដែលមានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈច្បាប់ត្រឹមត្រូវនៅក្នុងរដ្ឋសមាជិកអាស៊ានដែលកូនក្ដីរបស់ខ្លួនស្ថិតនៅ ឬប្រទេសដែលរងពាក្យបណ្ដឹង ត្រូវទាក់ទងលេខាធិការដ្ឋានអាស៊ាន និងផ្ដល់ទិន្នន័យចាំបាច់អំពីការចុះបញ្ជីវិជ្ជាជីវៈ និងព័ត៌មានអំពីអតិថិជនដែលបណ្ដឹងអនាមិកត្រូវបានដាក់ជំនួសឱ្យនោះ។
ដើម្បីធ្វើដូច្នេះ សូមទាញយកទម្រង់បែបបទ និងដាក់ទម្រង់បែបបទនោះជូនលេខាធិការដ្ឋានអាស៊ានតាមរយៈអ៊ីមែល assist@asean.org ដូចមានបញ្ជាក់នៅក្នុងទម្រង់។
នៅពេលដែលលេខាធិការដ្ឋានអាស៊ានផ្ដល់លេខកូដសំណុំរឿងសម្ងាត់ (CCC) តាមរយៈអ៊ីមែលទៅឱ្យមេធាវី ឬការិយាល័យមេធាវី នោះពាក្យបណ្ដឹងជាក់ស្ដែងអាចចាប់ផ្ដើមដាក់បានហើយ។
សូមបំពេញទម្រង់បែបបទខាងក្រោមដើម្បីផ្ដល់ជូន ASSIST នូវព័ត៌មានឱ្យបានគ្រប់គ្រាន់អំពីបញ្ហាពាណិជ្ជកម្មដែលសហគ្រាសអាស៊ានដែលត្រូវបានតំណាង។ ចន្លោះសម្រាប់បំពេញដែលមានសញ្ញា * គឺជាចន្លោះសម្រាប់បំពេញដែលត្រូវតែបំពេញជាដាច់ខាត។ ប្រសិនបើពុំមានការិយាល័យមេធាវីទេ នោះមេធាវីលក្ខណៈបុគ្គលអាចបញ្ចូលព័ត៌មានរបស់ខ្លួនចំនួនពីរដង (ពោលគឺនៅក្នុងចន្លោះសម្រាប់បំពេញសម្រាប់ការិយាល័យមេធាវី និងមេធាវី)។
ដើម្បីដាក់ពាក្យបណ្ដឹងឱ្យមានសុពលភាព អ្នកត្រូវផ្ទៀងផ្ទាត់ការបញ្ជូនរបស់អ្នកដោយឆ្លើយតបទៅនឹងអ៊ីមែលស្វ័យប្រវត្តិដែលអ្នកទទួលបានពី ASSIST ភ្លាមៗបន្ទាប់ពីបានបញ្ជូន (សូមពិនិត្យមើលប្រអប់ spam/junk boxes របស់អ្នកផងដែរ)។