ការដាក់ពាក្យបណ្ដឹង

សូមចុចនៅលើរូបសញ្ញាសម្រាប់ជម្រើសខាងក្រោមនេះ បន្ទាប់មក បំពេញក្នុងទម្រង់បែបបទដើម្បីផ្ដល់ជូន ASSIST នូវព័ត៌មានឱ្យបាន​គ្រប់គ្រាន់អំពីបញ្ហាពាណិជ្ជកម្មដែលអ្នកជួបប្រទះ។ ចន្លោះសម្រាប់បំពេញដែលមានសញ្ញា * គឺជាចន្លោះសម្រាប់បំពេញដែលចាំបាច់ត្រូវតែបំពេញជាដាច់ខាត។ សូមជម្រាបថា ប្រសិនបើអ្នកចង់ដាក់ពាក្យបណ្ដឹងជាលក្ខណៈអនាមិក នោះបណ្ដឹងរបស់អ្នកអាចនឹងត្រូវ​បញ្ជូនដោយសមាគមពាណិជ្ជកម្មដែលមានមូលដ្ឋាននៅក្នុងអាស៊ាន ឬដោយអង្គភាពតំណាងណាមួយផ្សេង​ទៀតទៅតាមការជ្រើសរើសរបស់អ្នក ដូចជា សភាពាណិជ្ជកម្ម ក្រុមប្រឹក្សាធុរកិច្ច សហព័ន្ធធុរកិច្ច ឬមេធាវី ឬការិយាល័យមេធាវីដែលបានចុះបញ្ជីនៅអាស៊ាន។ នៅក្នុងករណីនេះ អង្គភាពតំណាងត្រូវប្រើប្រាស់លេខចុះបញ្ជី​ពាណិជ្ជកម្មរបស់ខ្លួនពីដែលបានចុះបញ្ជីនៅក្រោមដែនយុត្តាធិការអាស៊ាន​ដែលជាប្រទេសមូលដ្ឋានរបស់ខ្លួន។



                                              

 មិនមែនអនាមិក                                                                      អនាមិក                                                                      អនាមិក


ពាក្យបណ្ដឹងរបស់អ្នកនឹងត្រូវចាត់ចែងដោយរដ្ឋបាលកណ្ដាលរបស់ ASSIST នៅក្នុងរយៈពេលយ៉ាងយូរ ១០ ថ្ងៃធ្វើការ គិតចាប់ពីថ្ងៃដាក់ពាក្យបណ្ដឹងតទៅ។ ដើម្បីដាក់ពាក្យបណ្ដឹងឱ្យមានសុពលភាព អ្នកត្រូវផ្ទៀងផ្ទាត់ការ​បញ្ជូនរបស់អ្នកដោយឆ្លើយតបទៅនឹងអ៊ីមែលស្វ័យប្រវត្តិដែលអ្នកនឹងទទួលបានពី ASSIST ភ្លាមៗបន្ទាប់ពី​បាន​បញ្ជូនពាក្យ។ ប្រសិនបើអ្នកមិនបានទទួលការឆ្លើយឆ្លងទាំងនេះទេនោះ សូមផ្ទៀងផ្ទាត់អ៊ីមែលរបស់អ្នក រួចដាក់បញ្ជូនម្ដងទៀត។
 
រដ្ឋបាលកណ្ដាលរបស់ ASSIST អាចស្នើឱ្យអ្នកដាក់ពាក្យបណ្ដឹងជាថ្មីប្រសិនបើមានព័ត៌មានណាមួយដែលមិនពេញ​លេញ ឬមិនត្រឹមត្រូវ។ នៅពេលពាក្យបណ្ដឹងរបស់អ្នកត្រូវបានរដ្ឋបាលកណ្ដាលរបស់ ASSIST ទទួលយក នោះ​ចំណុចទំនាក់ទំនងនៅក្នុងប្រទេសគោលដៅនឹងត្រូវស្នើឱ្យធ្វើការឆ្លើយតប។ ប្រសិនបើពាក្យបណ្ដឹងត្រូវបានចំណុចទំនាក់ទំនងនៅក្នុងប្រទេសគោលដៅទទួលយក អ្នកនឹងទទួលបានការឆ្លើយតប ហើយចុងក្រោយ គឺដំណោះស្រាយដែលបានស្នើឡើង (ប្រសិនបើមាន)។ ជាទូទៅ ពាក្យបណ្ដឹងត្រូវបានដោះស្រាយ ហើយដំណោះស្រាយនឹងត្រូវស្នើឡើងនៅក្នុង​រយៈពេលមិនលើសពី ៣០ ទៅ ៥០ ថ្ងៃធ្វើការឡើយដោយគិតចាប់ពីកាលបរិច្ឆេទចំណុចទំនាក់ទំនងនៅក្នុងប្រទេសគោលដៅបានទទួលយក​ពាក្យបណ្ដឹងនោះ។
 
វិធានការពិសេសត្រូវអនុវត្តចំពោះពាក្យបណ្ដឹងដែលដាក់ដោយមេធាវី ឬការិយាល័យមេធាវីដែលបានចុះបញ្ជីនៅ​អាស៊ាន។ ជាពិសេស នៅមុនពេលដាក់បណ្ដឹង ASSIST ជំនួសឱ្យកូនក្ដី ដែលត្រូវតែជាសហគ្រាសអាស៊ាន​ចុះបញ្ជីត្រឹមត្រូវ​នៅក្នុងរដ្ឋសមាជិកអាស៊ានណាមួយក្នុងចំណោមរដ្ឋសមាជិកអាស៊ានទាំង ១០ នោះ​មេធាវី ឬការិយាល័យមេធាវីដែលចុះបញ្ជីនៅ​អាស៊ាន (ពោលគឺ មេធាវី ឬការិយាល័យមេធាវីដែលបានទទួល​អាជ្ញា​ប័ណ្ណ​ប្រក​បវិជ្ជាជីវៈច្បាប់នៅក្នុងរដ្ឋសមាជិកអាស៊ានដែលកូនក្ដីស្ថិតនៅ ឬជាកន្លែងដែលបណ្ដឹង​ត្រូវបាន​ដាក់ប្ដឹង​ប្រឆាំង) ត្រូវទាក់ទងទៅលេខាធិការដ្ឋានអាស៊ាន និងផ្ដល់ទិន្នន័យចាំបាច់អំពីការ​ចុះ​បញ្ជីវិជ្ជាជីវៈ និង​អំពីអតិថិជនដែលបណ្ដឹងអនាមិកត្រូវបានដាក់ជំនួស។ ដើម្បីធ្វើដូច្នេះ សូមទាញយកទម្រង់​ចាំបាច់ និងដាក់ទម្រង់នោះទៅលេខាធិការដ្ឋានអាស៊ានដូចមានបញ្ជាក់នៅក្នុងទម្រង់។