តើ ASSIST គឺជាអ្វី?

https://assist-asean.org/km/complaint/?m=42&type=law

តើលក្ខណៈសំខាន់ៗនៃ ASSIST មានអ្វីខ្លះ?

  • ភ្ជាប់ជាមួយនឹងនិហិតដ្ឋានពាណិជ្ជកម្មអាស៊ាន និងបណ្ដាញនិហិតដ្ឋានពាណិជ្ជកម្មជាតិដែលរក្សាទុកដោយ​បណ្ដារដ្ឋសមាជិកអាស៊ានដែលមានព័ត៌មានពាក់ព័ន្ធនឹងពាណិជ្ជកម្ម។
  • ច្រកតាមវែបសាយត៍ដែលងាយស្រួលសម្រាប់អ្នកប្រើប្រាស់អាចចូលមើល និងប្រើប្រាស់ដោយ​ឥតគិតថ្លៃដោយសហគ្រាសអាស៊ានដែលជួបប្រទះបញ្ហាពាណិជ្ជកម្មនៅពេលនាំចេញទំនិញ ឬសេវាកម្មរបស់ខ្លួន ឬនៅពេលវិនិយោគនៅក្នុងបណ្ដាប្រទេសអាស៊ានផ្សេងៗទៀត។
  • “ប្រព័ន្ធតាមដាន” អន្តរកម្ម និងផ្ទាំង “ភ្លើងចរាចរណ៍” ដែលអាចឱ្យតួអង្គសំខាន់ៗអនុវត្តតាមនីតិវិធី
    អនឡាញ និង
  • លទ្ធភាពរបស់សហគ្រាសអាស៊ាន ASEAN នៅក្នុងការដាក់ពាក្យបណ្ដឹងជាលក្ខណៈអនាមិកដោយ
    ការ​ធ្វើដូច្នេះតាមរយៈសមាគមពាណិជ្ជកម្មដែលមានមូលដ្ឋាននៅក្នុងអាស៊ាន ឬអង្គភាពតំណាងផ្សេងៗទៀត ដូចជា សភាព​ពាណិជ្ជកម្ម ក្រុមប្រឹក្សាធុរកិច្ច សហព័ន្ធធុរកិច្ច ឬមេធាវី ឬការិយាល័យមេធាវីក្នុងតំបន់អាស៊ានដែលចុះបញ្ជីនៅពេលដែលដើ​ម​បណ្ដឹងមិនចង់បង្ហាញអត្តសញ្ញាណ និង
  • វេទិកាសាធារណៈដែលទិន្នន័យអំពីប្រភេទ និងចំនួននៃពាក្យស្នើសុំ ករណីសិក្សានៃបញ្ហាដែលត្រូវបាន​ដោះស្រាយ ព្រមទាំងមតិត្រឡប់ពីសហគ្រាសក្នុងសហគមន៍អាស៊ានអាចនឹងត្រូវបោះផ្សាយ (កំពុងធ្វើការវាយតម្លៃ)។

តើនរណាខ្លះជាតួអង្គសំខាន់នៅក្នុង ASSIST?  

  • សហគ្រាស ASEAN (AE)៖ នេះគឺជាសហគ្រាសនៅក្នុងក្របខ័ណ្ឌអាស៊ាន (ឬសមាគម  សភាពាណិជ្ជកម្ម ក្រុមប្រឹក្សាធុរកិច្ច សហព័ន្ធធុរកិច្ច ឬមេធាវី ឬការិយាល័យមេធាវីដែលតំណាងឱ្យសហគ្រាសនៅក្នុង​អាស៊ាន) ដែលលើកឡើងអំពីបញ្ហា សំណួរ ឬបណ្ដឹងតាមរយៈ ASSIST។ សហគ្រាសត្រូវធ្វើការចុះបញ្ជី (ពោលគឺមានអាជ្ញាប័ណ្ណចុះបញ្ជីពាណិជ្ជកម្ម) នៅក្នុងរដ្ឋសមាជិកអាស៊ានណាមួយ​នៅក្នុងចំណោមរដ្ឋសមាជិកអាស៊ានទាំងដប់។
  • រដ្ឋបាលកណ្ដាល (CA) លេខាធិការដ្ឋានអាស៊ានគឺជារដ្ឋបាលកណ្ដាលនៃ ASSIST និងក្នុងសមាសភាគនេះមានភារកិច្ចធ្វើការគ្រប់គ្រងដំណើរការតាមអនឡាញ។ រាល់ការប្រាស្រ័យទាក់ទងក្នុងចំណោមតួអង្គសំខាន់ៗនៅក្នុង​ ASSIST ត្រូវឆ្លងកាត់រដ្ឋបាលកណ្ដាល។
  • ចំណុចទំនាក់ទំនងនៅក្នុងប្រទេសដើម (HCP) អង្គភាពថ្នាក់ជាតិ (ឧទាហរណ៍ បុគ្គលបង្គោល) នៅក្នុងរដ្ឋជា​សមាជិក​អាស៊ាននៃសហគ្រាសអាស៊ានដែលធ្វើការប្ដឹងផ្ដល់ (ឬដែលក្រុមហ៊ុនមេមានមូលដ្ឋាននៅក្នុងផ្នែក​ពាណិជ្ជកម្មជាក់លាក់នៅក្នុងករណីសេវាកម្ម)។ ក្រសួង ទីភ្នាក់ងារ ឬអាជ្ញារដ្ឋាភិបាលនេះអាចធ្វើអន្តរាគមន៍​ទៅតាមករណីចាំបាច់ដើម្បីពិភាក្សាជាមួយរដ្ឋបាលកណ្ដាល និង/ឬ ចំណុចទំនាក់ទំនងនៅក្នុងប្រទេសគោលដៅ។
  • ចំណុចទំនាក់ទំនងនៅក្នុងប្រទេសគោលដៅ (DCP) អង្គភាពថ្នាក់ជាតិ (ឧទាហរណ៍ ផ្នែកទំនាក់ទំនង) នៅក្នុងរដ្ឋសមាជិកអាស៊ានដែលបញ្ហាបានកើតឡើង និងសហគ្រាសអាស៊ានកំពុងប្រឈមមុខនឹងបញ្ហាពាណិជ្ជកម្ម។ ក្រសួង ទីភ្នាក់ងារ និងអាជ្ញារដ្ឋាភិបាលនេះនឹងសម្រេចថាតើខ្លួនចង់ចូលរួមនៅក្នុង ASSIST ដើម្បីផ្ដល់ជូន​សហគ្រាសអាស៊ាននូវ​ដំណោះស្រាយ នឹងសម្របសម្រួលជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ជាតិ ហើយ​នឹងគ្រប់គ្រងរាល់ការប្រាស្រ័យទាក់ទងជាមួយរដ្ឋបាលកណ្ដាលរបស់ ASSIST និង
  • ទីភ្នាក់ងារទទួលខុសត្រូវ (RA) ទីភ្នាក់ងារ ឬតំណាងរដ្ឋាភិបាលផ្សេងៗទៀតដែលត្រូវបានប្រគល់ភារកិច្ច​ឱ្យស្វែងរកដំណោះស្រាយសម្រាប់បញ្ហា។ ទីភ្នាក់ងារទទួលខុសត្រូវគឺជាអាជ្ញាធរមូលដ្ឋាននៅក្នុងរដ្ឋសមាជិកអាស៊ានដែលបញ្ហាដែលបានកើតឡើង និងដែលសហគ្រាសអាស៊ានកំពុងប្រឈមមុខ​នឹង​បញ្ហាពាណិជ្ជកម្ម។ អង្គភាពទាំងនេះនឹងលើកសំណើដំណោះស្រាយដែលអាចមានសម្រាប់សហគ្រាសអាស៊ានតាមរយៈចំណុចទំនាក់ទំនងនៅក្នុងប្រទេសគោលដៅរបស់ខ្លួន និងទៅកាន់រដ្ឋបាលកណ្ដាល។

តើ ASSIST ដំណើរការយ៉ាងដូចម្ដេច? ASSIST អនុវត្តដំណើរការសាមញ្ញ និងប្រកបដោយប្រសិទ្ធភាពដែលផ្ដល់ជូនយ៉ាងទូលំទូលាយតាមរយៈ​បណ្ដាញអនឡាញ៖
 

  • សហគ្រាសអាស៊ាន (ឬសមាគមពាណិជ្ជកម្ម សភាពាណិជ្ជកម្ម ក្រុមប្រឹក្សាធុរកិច្ច សហព័ន្ធធុរកិច្ចដែលមានមូលដ្ឋាននៅក្នុងអាស៊ាន ឬមេធាវី ឬការិយាល័យមេធាវីដែលបានចុះបញ្ជីដែលតំណាងឱ្យ
    សហគ្រាសអាស៊ានក្នុងករណីជាបណ្ដឹងអនាមិក) ដាក់បណ្ដឹងនៅលើវែបសាយត៍របស់ ASSIST។
  • ប្រសិនបើអ្នកដាក់ពាក្យបណ្ដឹងចង់ប្ដឹងជាលក្ខណៈអនាមិក នោះការដាក់បណ្ដឹងតាមអនឡាញអាចធ្វើ​ឡើង “ក្នុងនាមខ្លួន” ដោយសមាគមពាណិជ្ជកម្មដែលមានមូលដ្ឋាននៅក្នុងអាស៊ាន ឬអង្គភាពតំណាង​ផ្សេងៗទៀតដែលជ្រើសរើសដោយអ្នកដាក់ពាក្យបណ្ដឹង ដូចជា សភាពាណិជ្ជកម្ម ក្រុមប្រឹក្សាធុរកិច្ច សហព័ន្ធ
    ធុរកិច្ច ឬមេធាវី ឬការិយាល័យមេធាវីដែលបានចុះបញ្ជីដែលមានមូលដ្ឋាន​នៅក្នុ​ង​អាស៊ាន)។ នៅក្នុង​ករណី​នេះ ពាក្យបណ្ដឹងនឹងត្រូវដាក់ដោយប្រើប្រាស់លេខចុះបញ្ជីពាណិជ្ជកម្មរបស់អង្គភាពតំណាង ហើយព័ត៌មានអំពីសហគ្រាសអាស៊ានពិតប្រាកដមិនចាំបាច់បង្ហាញជូន​ចំណុចទំនាក់ទំនងនៅក្នុងប្រទេសដើម និង/ឬចំណុចទំនាក់ទំនងនៅក្នុងគោលដៅឡើយ។ នៅក្នុងករណីដែលពាក្យបណ្ដឹងត្រូវបានដាក់ក្នុងនាមអតិថិជនដោយមេធាវី ឬការិយាល័យមេធាវីដែលបានចុះបញ្ជីដែលមានមូលដ្ឋានក្នុងអាស៊ាននោះ នឹងត្រូវអនុវត្តតាមវិធាន​ពិសេស
  • រដ្ឋបាលកណ្ដាលពិនិត្យមើលពាក្យបណ្ដឹង ហើយអាចប្រគល់ជូនទៅសហគ្រាសអាស៊ានវិញ (ឬទៅ​អង្គភាព​តំណាង ក្នុងករណីជាបណ្ដឹងអនាមិក) ដើម្បីធ្វើការកែសម្រួល និងដាក់ឡើងវិញ ប្រសិនបើចាំបាច់។
  • ប្រសិនបើរដ្ឋបាលកណ្ដាលទទួលយកពាក្យបណ្ដឹង នោះចំណុចទំនាក់ទំនងនៅក្នុងប្រទេសគោលដៅពិនិត្យមើលពាក្យ​បណ្ដឹង និងអាចច្រានចោលពាក្យបណ្ដឹងនោះប្រសិនបើខ្លួនចាត់ទុកថា ASSIST ពុំមែនជាវេទិកាសមស្រប​ដើម្បីធ្វើការដោះស្រាយ ឬ​ប្រសិនបើខ្លួនមិនចង់ដោះស្រាយដោយសារមូលហេតុចាំបាច់ផ្សេងៗទៀត។ នៅក្នុងករណីនេះ ត្រូវបញ្ជាក់អំពីមូលហេតុឱ្យបានសមស្រប។
  • ប្រសិនបើពាក្យបណ្ដឹងត្រូវបានទទួលយកដោយចំណុចទំនាក់ទំនងនៅក្នុងប្រទេសគោលដៅ នោះអាជ្ញាធរទទួលខុសត្រូវ​នៅក្នុងប្រទេសនោះ នឹងស្វែងដំណោះស្រាយបញ្ហាដែលជាចំណោទ។
  • ប្រសិនបើអាចលើកសំណើដំណោះស្រាយ ដំណោះស្រាយនោះនឹងត្រូវជូនដំណឹងពីរដ្ឋបាលកណ្ដាលទៅ​អ្នកដាក់ពាក្យបណ្ដឹង ( ពោលគឺ សហគ្រាសអាស៊ាន ឬអង្គភាពតំណាង ក្នុងករណីជាបណ្ដឹងអនាមិក) និងទៅកាន់ចំណុចទំនាក់ទំនងនៅក្នុងប្រទេសដើម និង
  • សហគ្រាសអាស៊ាន (ឬអង្គភាពតំណាង ក្នុងករណីជាបណ្ដឹងអនាមិក) អាចទទួលយកដំណោះស្រាយ​ដែលបានលើកសំណើ ឬច្រានចោលដំណោះស្រាយនោះ និងស្វែងរកវិធីដោះស្រាយវិវាទផ្សេងទៀត។
សហគ្រាសអាស៊ានអាចរំពឹងថាអាចស្វែងរកដំណោះស្រាយជាក់ស្ដែងតាមរយៈ ASSIST នៅក្នុងរយៈពេលយ៉ាងយូរចាប់ពី ២០ ទៅ ៥០ ថ្ងៃធ្វើការ គិតចាប់ពីថ្ងៃដែលចំណុចទំនាក់ទំនងនៅក្នុងប្រទេសគោលដៅទទួលបានបណ្ដឹងនោះ។ រាល់ដំណោះស្រាយត្រូវគោរពទៅតាមការប្ដេជ្ញាចិត្តរបស់អាស៊ានដែលមានស្រាប់ ព្រមទាំងច្បាប់ និងបទប្បញ្ញត្តិរបស់រដ្ឋសមាជិកអាស៊ានដែលពាក់ព័ន្ធផងដែ។
 
ប្រសិនបើសហគ្រាសអាស៊ានដែលដាក់ពាក្យបណ្ដឹង (ឬអង្គភាពតំណាង ក្នុងករណីជាបណ្ដឹងអនាមិក) មិន​ពេញចិត្តចំពោះលទ្ធផលដែលផ្ដល់ជូន នោះអាចបញ្ជូនសំណុំរឿងតាមរយៈរដ្ឋសមាជិកអាស៊ានចុះបញ្ជីពាណិជ្ជកម្ម​ទៅកាន់អង្គភាពអនុលោមភាពអាស៊ាន (ACB) ឬយន្តការដោះស្រាយវិវាទ​ជាន់ខ្ពស់​អាស៊ាន (EDSM)។
 
ជាធម្មតា សហគ្រាសអាស៊ាន (ឬអង្គភាពតំណាង ក្នុងករណីជាបណ្ដឹងអនាមិក) អាចសម្រេចចិត្តជ្រើសរើស​យកដំណើរការផ្លូវច្បាប់ថ្នាក់ជាតិ ឬយន្តការដោះស្រាយវិវាទផ្សេងៗទៀត (ដូចជា ការសម្របសម្រួល
ការ​ផ្សះផ្សារ ឬមជ្ឈត្តកម្ម) នៅក្នុងដែនយុត្តាធិការថ្នាក់ជាតិអាស៊ាន។

ព័ត៌មានដែលអ្នកដាក់ពាក្យបណ្ដឹងផ្ដល់ជូនត្រូវប្រើប្រាស់នៅក្នុង ASSIST និងដោយតួអង្គដែលពាក់ព័ន្ធ​សម្រាប់តែក្នុងគោលដៅដោះស្រាយបណ្ដឹង ASSIST ជាក់លាក់ណាមួយតែប៉ុណ្ណោះ។ ក្នុងន័យនេះ ត្រូវមានវិធានការសមស្រប​ដើម្បីការពារទិន្នន័យសំខាន់ផ្នែកពាណិជ្ជកម្ម និងទិន្នន័យផ្ទាល់ខ្លួនគ្រប់ពេលវេលាទាំងអស់ ជាពិសេស ​នៅពេលមានការផ្ទេរទិន្នន័យឆ្លងកាត់បណ្ដាញម្ដងៗ។